Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី នឹងរៀបចំកិច្ចប្រជុំដើម្បីដោះស្រាយករណីវិវាទដីធ្លី ដែលមានភាពប្រទាក់ ក្រឡាចំនួន ៥ករណី ក្នុងភូមិសាស្ត្រខេត្តកណ្តាល

រាជធានីភ្នំពេញ ៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី នឹងរៀបចំកិច្ចប្រជុំដើម្បីដោះស្រាយករណីវិវាទដីធ្លី ដែលមានភាពប្រទាក់ ក្រឡាចំនួន ៥ករណី ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី នឹងរៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយករណីវិវាទដីធ្លីដែលមានភាពប្រទាក់ក្រឡាចំនួន៥ករណី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដូចខាងក្រោម÷

១. ករណីសំណើសុំអន្តរាគមន៍ទីតាំងដីដែលបានទិញក្នុងគម្រោងដីឡូតិ៍ មានទំហំប្រមាណ ៣០ហិកតា នៅភូមិអំពៅជ្រៃ ឃុំកណ្តែក ស្រុកកណ្តាលស្ទឹង និងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២. ករណីសំណើសុំចុះបញ្ជីដីទំហំ ២២០ហិកតា នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

៣. ករណីសំណើសុំចុះបញ្ជីដីទំហំ ៤៩៨ហិកតា នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

៤. ករណីសំណើសុំប្តូរបណ្ណសរុបចំនួន ៤០បណ្ណ (បណ្ណស) ទំហំ ១៦៧, ៧០ហិកតា ទៅជាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ នៅចំណុចភូមិជ្រៃរយោង ឃុំកណ្តែក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

៥. ករណីសំណើសុំចុះបញ្ជីដីរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលនិងរស់នៅលើទីតាំងដី ដែលជាទ្រព្យសម្បត្តិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

អាស្រ័យហេតុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនម្ចាស់សំណើជ្រាបជាព័ត៌មាន និងចូលរួមតាមការ អញ្ជើញ តាមការគួរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×