Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ​ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដៃគូដែលមិនអាចខ្លះបាន ជាពិសេសលើការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន» ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា “ការពិភាក្សាគ្នានាពេលនេះ ជាកិច្ចពិភាក្សាក្នុងស្មារតីភាពជាដៃគូ ដែលមិនអាចខ្វះបាន រវាងក្រសួងទាំងពីរ ទៅលើកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក។” […] “កែទម្រង់ទាំងពីរនេះ​ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបាននោះទេ។”​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមបែបនេះ ដោយបានផ្សាភ្ជាប់ថា ជោគជ័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ នឹងជួយគាំទ្រដល់ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការប្រើប្រាស់ធនធានសាធារណៈឱ្យឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។

គួររម្លឹកថា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាសហប្រធានដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ​ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។

មានប្រសាសន៍ជាសហប្រធានក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្ថែមថា កិច្ចប្រជុំដែលបានរៀបចំពិតជាទទួលបានលទ្ធផលលើសពីការគ្រោងទុក។ ក្រៅពីការបានការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួត លើការងារចំពោះមុខ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ រវាងក្រសួងទាំងពីរ កិច្ចប្រជុំនេះ ទទួលបានធាតុចូលជាច្រើនពីថ្នាក់ដឹកនាំ និងជាពិសេសការចូលរួមជាធាតុចូលដ៏សំខាន់ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើការសហការការងារជាមួយគ្នា ក្នុងភាពជាដៃគូជិតស្និតក្នុងការបោះជំហ៊ានទៅមុខកាន់ស្វាហាប់ ទាំងគោលដៅមធ្យម និងវែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×