Monday, October 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យធ្វេីសកម្មភាពកាច់កម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​២៣៖៣៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព​ចុះកាច់កម៉ូតូដែលចតទុកចោលមុខផ្ទះបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​ធ្វេីការប្រដេញ និង ​ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្តុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឈ្មោះ​ សៅ​ វាសនា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ (ជាជនដៃដល់​ និងមុខសញ្ញាចាស់ធ្លាប់ជាពន្ធធាគារ)។ រី​ឯជនសង្ស័យឈ្មោះសុខដែលជាអ្នកឌុប​ បានរត់គេចខ្លួនបាត់។

សំភារះដកហូតមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម​ ពាក់ស្លាក​លេខ​ ភ្នំពេញ​1AV-6785 (របស់ជនរងគ្រោះ), ដែកស្រួច+សោរ ចំនួន2(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×