Monday, October 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុំទូកចេញព្រះវស្សានៅក្រុងកំពង់ចាមមនុស្សមកលេងរាប់ម៉ឺននាក់

ខេត្តកំពង់ចាម:ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ចាមអុំទូកនិងតាំងពិព័រណ៍ចេញព្រះវស្សារយៈពេលចំនួន៣ថ្ងៃដោយធ្វើឡើងនៅមាត់ទន្លេក្រុងកំពង់ចាម គឺមានប្រជាពលរដ្ឋមកពីគ្រប់ទីចូលរួមទស្សនាច្រើនក៏រហូតដល់រាប់ម៉ឺននាក់ក្នុងនោះនៅពេលរាត្រីមានបាញ់កាំជ្រួចកំសាន្តសប្បាយលេងនិងការប្រគំតន្ត្រីខ្នាតយក្ស។ជាមួយនោះកម្លាំងនគរបាលនិងអាវុធហត្ថ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗដើម្បីការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនពលរដ្ឋបានល្អប្រសើរ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ហើយដឹងនារសៀលថ្ងៃ២០តុលាឆ្នាំ២០២៤ ថា: ក្រោមការផ្ដួចផ្ដើមពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានរៀបចំពិធីបុណ្យអុំទូកតាំងពិព័រណ៍និងបាញ់កាំជ្រួចពេលរាត្រីដោយធ្វើឡើងរយៈពេលចំនួន៣ថ្ងៃដោយចាប់ពីថ្ងៃទី ១៦តុលាដល់១៨តុលា ជាក់ស្ដែងគ្រាន់តែថ្ងៃអុំទូកទី១៧តុលា រមានភ្ញៀវខ្មែរនិងបរទេសមកកំសាន្តលេងមើលពិធីប្រណាំងទូកមានរហូតដល់ជាង៣១ម៉ឺននាក់ឯណោះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា
មុននឹងកម្មវិធីនេះចាប់ផ្ដើមឡើងគឺថ្នាក់ដឹកនាំខេត្តបានប្រជុំពិភាក្សាដោយមានកម្លាំងនគរបាលអាវុធហត្ថខេត្តព្រមទាំងស្ថាប័នផ្សេងចូលរួមពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់រយៈពេល៣ថ្ងៃគឺដំណើរការបានល្អមិនមានអំពើចោរកម្មណាមួយកើតឡើងនោះទេ។
នៅក្នុងថ្ងៃនៃការរៀបចំប្រគុំតន្រ្ដី និងតាំងពិព័រណ៌ អបអរសាទរពិធីប្រណាំងទូក “ង” បណ្ដែតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ត្រូវនឹងថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន១២២៧៧៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១២២៦៧៣ នាក់ និងភ្ញៀវបរទេសមានចំនួន១០៥នាក់ ។
ក្នុងនោះរួមមាន៖
-ក្រុងកំពង់ចាម ភ្ញៀវទេសចរសរុបចំនួន១២២៣៤០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១២២២៣៥នាក់ និងភ្ញៀវបរទេសចំនួន១០៥នាក់ (ភ្ញៀវបរទេសដែរបានស្នាក់នៅ) ។
-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរសរុបចំនួន ៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៣៣៣នាក់ និងភ្ញៀវបរទេសចំនួន១០៥នាក់ ។

ចំណែកលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តវិញមានប្រសាសន៍ហើយដឹងដែរថាចំពោះទូកងដែលចូលរួមប្រណាំងនៅឆ្នាំ២០២៤នេះនៅក្នុងក្រុងកំពង់ចាមមានសរុបចំនួន៥៩ទូកបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានការកើនឡើងចំនួន១០ទូក ហើយការប្រកួតយកឈ្នះចាញ់គឺជារឿងធម្មតាដើម្បីបង្ហាញពីបទពិសោធន៍ចំពោះគ្នាទៅវិញទៅមក។
ហើយពិធីប្រណាំងទូកងនេះគឺមានប្រវត្តិតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃ
គឺរាជរដ្ឋាភិបាលកម្ពុជាបានរក្សានៅគេដំណើរនេះមិនឲ្យបាត់បង់នោះទេ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×