Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ ពង្រឹងការបង្រៀនភាសាបារាំងនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការបង្រៀនភាសាបារាំង នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ភាគីបារាំងរួមមាន លោកស្រី Elodie WYNAR អនុព័ន្ធបារាំងសម្រាប់កិច្ចសហប្រតិបត្តិការភាសាបារាំង លោកស្រី Isabelle BOKHARI ទីប្រឹក្សាផ្នែកការអប់រំភាសាបារាំង និងកិច្ចការហ្វ្រង់កូហ្វូនី ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង នៃក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះបានពិភាក្សាលើកិច្ចសហប្រតិបត្តិការភាសាបារាំងដោយផ្តោតយ៉ាងសំខាន់លើការរៀន និងបង្រៀន វិធីសាស្ត្របង្រៀន បច្ចេកទេសនានា រួមទាំងការបណ្ដុះបណ្ដាលគ្រូក្នុងក្របខ័ណ្ឌភាសាបារាំងជាមួយភាគីពាក់ព័ន្ធ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង យន្តការនៃការពង្រឹងការរៀន និងបង្រៀនភាសាបារាំងសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×