Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិវៀតណាមត្រូវគេសម្លាប់ពីចម្ងាយ ដឹកយកមកផ្លុងចោលក្នុងចំការដំឡូងមី

ខេត្តត្បូងឃ្មុំ: សាកសពបុរសម្នាក់អាយុក្រោម៤០ឆ្នាំពុំស្គាល់អត្តសញ្ញាណត្រូវបានគេសម្លាប់ពីចម្ងាយរួចយកមកប្លុងចោលនៅក្នុងដីចម្ការដំឡូងមួយកន្លែងនៅក្នុងភូមិពន្លៀក ឃុំចុងជាច ស្រុកតំបែរ។ តាមរយៈប្រជាពលរដ្ឋបានប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចហើយត្រូវបានលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តចាត់ឱ្យកម្លាំងជំនាញបច្ចេកទេសខេត្តសហការជាមួយស្រុកចុះធ្វើការសល់បច្ច័យដោយសារដ្ឋានថានេះជាករណីឃាតកម្មហើយជនរងគ្រោះដែលស្លាប់អាចជនជាតិវៀតណាម។សូមបញ្ជាក់ថានេះជាករណីលើកទី២ហើយ ដែលអំពើឃាតកម្មដុតមនុស្សទាំងរស់។មកផ្លុងចោលនៅចម្ងាយពីនេះប្រមាណ១០០០ ម៉ែត្រមកដល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវមិនទាន់ឃើញនៅឡើយទេ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី២៣តុលាថា: មានប្រជាពលរដ្ឋម្នាក់បានធ្វើដំណើរដោយម៉ូតូក្នុងគោលបំណងមកលេងនៅតំបន់ត្រាស់មី ស្របពេលដែលជិះមកដល់ចំការដំឡូងមួយកន្លែងចោលកន្ទុយភ្នែកទៅស្រាប់ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់។រំពេចនោះក៏បានជិះម៉ូតូត្រឡប់មកភូមិវិញ រាយការណ៍ជូនប៉ុស្តិ៍រដ្ឋបាលចុងជាច ដើម្បីឲ្យទៅពិនិត្យមើល សពដោយកម្លាំងព្រហ្មទណ្ឌស្រុកនិងខេត្តបានសហការគ្នាហ៊ុព័ទ្ធកន្លែងគេផ្លុងចោលសពនោះមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរឡើយ។ហើយភូមិសាស្ត្រដែលគេផ្លុងសប់ចោលនេះគឺជាកន្លែងស្ងាត់ទៀតផង។មិនមានផ្ទះប្រជាពលរដ្ឋទេ។

សមត្ថកិច្ចប្រាប់បន្តថាតាមរយៈគណៈកម្មការចម្រុះក្នុងនោះមានជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងជំនាញស្រុកព្រមទាំងគ្រូពេទ្យអាជ្ញាធរមូលដ្ឋានបានធ្វើការត្រួតពិនិត្យសពនាវេលាម៉ោងជាងពីររសៀលថ្ងៃទី២១តុលាឆ្នាំ២០២៤ នៅលើខ្លួនប្រាណសព មានបន្សល់ទុកទូរសព្ទដៃមួយគ្រឿង ដែលមានសរសេរអក្សរវៀតណាម ហើយសពមានស្នាមសាក់ពីខ្នងរហូតដល់ដៃ។បន្ទាប់ពីពិនិត្យរួចរាល់ត្រូវបានកម្លាំងនាយកដ្ឋានក្រសួងមហាផ្ទៃ បានដឹកសាកសពយកទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីធ្វើការស៊ើបអង្កេតបន្ត។ជាមួយនោះផ្អែកតាមការសន្និដ្ឋានបុរសដែលស្លាប់មានមាឌធំកំពស់ប្រហែល១,៧០ម៉ែត្រមានស្លៀកពាក់ខោអាវមួយកំប្លេជាប់នឹងខ្លួននៅកន្លែងកើតហេត្តពុំឃើញមានបន្សល់ទុកនៅវត្ថុតាងអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ដូច្នេះសពនេះអាចត្រូវគេសម្លាប់ពីចម្ងាយ ទំនងចេញពីកាស៊ីណូណាមួយនៅច្រកត្រពាំងផ្លុងជាប់ព្រំដែនប្រទេសវៀតណាមយកមកប្លង់ចោលនៅចំការដំឡូងនេះ។
គួររំលឹកថាកាលពីក្នុងអំឡុងខែមេសាឆ្នាំ ២០២៣ មានសាកសពមនុស្សស្រីម្នាក់ត្រូវបានជនពុំស្គាល់អត្តសញ្ញាណសម្លាប់និងបានយកមកទម្លាក់ចោលនៅចំការចេកមួយកន្លែងដែលមានចម្ងាយប្រមាណ១០០០ម៉ែត្រ ពីបុរសខាងលើហើយឃាតករបានដុតសប់រ៉ូលខ្លោចមើលពុំស្គាល់អត្តសញ្ញាណរហូតមកដល់ឆ្នាំ២០២៤ សពនៅតែពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ចំណែកលោកឧត្តមសេនីយ៍ទោចិន នីស្នងការនគរបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ហើយដឹងនារសៀលថ្ងៃទី ២៣តុលា ឆ្នាំ២០២៤ ថាសាកសពបុរសម្នាក់ដែលគេសម្លាប់ប្លុងចោលនៅក្នុងដីចំការដំឡូងមី ស្រុកដំបែរ នោះតាមរយៈកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ឈានរហូតដល់ស្គាល់ថាអ្នកស្លាប់នោះគឺជាជនជាតិវៀតណាម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×