Sunday, December 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី៖ រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការCLV-DTAនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA ក៏ដោយ ប៉ុន្ដែក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមយកពេលនេះ លើកឡើងរឿងនេះ ឥឡូវនៅមានអ្នក នយោបាយមួយចំនួន នៅកេងចំណេញ ហើយអតីតបក្សប្រឆាំង ត្រៀមដឹកនាំទៅកូរ៉េ ដើម្បីដឹកនាំប្រជាពលរដ្ឋ ដើម្បីបញ្ចេញព័ត៌មានពិត ដើម្បីបន្ដរុញបញ្ហា CLV-DTA)។ មូលហេតុអ្វីបានជាយើង ដាក់ចេញគោលនយោបាយបែបនេះ បញ្ចប់ CLV-DTAដើម្បីជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសាន របស់យើង»។

សម្តេចបវរធិបតី បានបញ្ជាក់សារជាថ្មីថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាគម្រោង ដើម្បីកាត់ទឹកដីឱ្យប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។

សម្តេចបវរធិបតី បន្ដថា អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតា យកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ឈរលើកទឹកដីភាគឦសាន អ្វីជាការគួរអស់សំណើច ទោះបីជាយើង បានបញ្ជាក់ យើងបានបញ្ចប់ បងប្អូនក៏បានដឹង រាជរដ្ឋាភិបាល បញ្ឈប់ការចូលរួម ប៉ុន្ដែនៅមានអ្នក នយោបាយ មួយចំនួន នៅបន្ដដុតអាហ្នឹង នៅតែ CLV-DTA ថា រដ្ឋាភិបាលមិនដកចេញ រដ្ឋាភិបាលភូត! អត់ទេ ។ មិនមានការ សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអភិវឌ្ឍត្រីកោណ»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ សម្ដេច ថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាង ប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះដើម្បីរំលឹកបញ្ជាក់ឡើងវិញ នៅក្នុងរយៈពេល២៥ឆ្នាំ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនោះ កម្ពុជាមិនបានបាត់អធិបតេយ្យភាព ឬច្បាប់របស់ប្រទេសណាយកមកអនុវត្តនៅខេត្តមណ្ឌលគិរីទេ មានតែខេត្តមណ្ឌលគិរី មានតែពីប្រទេសផ្សេងចូលមកព្រំដែនត្រូវច្បាប់អន្តោប្រវេសន៍របស់យើង ការគោរពគ្នាទៅវិញទៅមក ឥវ៉ាន់ដឹកទៅវិញទៅមកនេះគឺជាការពិត។ ខ្ញុំសូមយកឱកាសនេះមកដើម្បីលើក នៅពេលឈរលើទឹកដីទិសឦសាននេះហើយ»។

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវរឿងអស់សំណើចនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបំពេញបែបបទក្នុងការដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណហើយនោះ បែរជាក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅតែបន្ដចិញ្ចឹមចិត្តវាយប្រហាររាជរដ្ឋាភិបាល និងបន្ដដុតរោលបញ្ឆេះប្រជាពលរដ្ឋ ដោយចោទប្រកាន់ផ្ទុយពីការពិតថា រាជរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនទៅវិញ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែលកម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជាបានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគំនិតម្ដងណា នៅក្នុងការធ្វើបាត់បង់ទឹកដី អធិបតេយ្យភាព ប៉ុន្ដែផ្ទុយទៅវិញ មានតែធ្វើឲ្យយើងខ្លាំង ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីរបស់យើង ពង្រឹងប្រជាពលរដ្ឋរបស់យើងឲ្យខ្លាំង»។

បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានតែពង្រឹងឲ្យខ្លាំង តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាពស្ថេរភាព កុំឲ្យមានការបែកបាក់គ្នា ជំរុញការអភិវឌ្ឍន៍ នៅក្នុងតំបន់ឲ្យកាន់តែច្រើន ហើយពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមក ជាមួយនឹងប្រទេសជិតខាង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនថា ទំនាក់ទំនងកម្ពុជាជាមួយវៀតណាម, កម្ពុជាជាមួយឡាវ, កម្ពុជាជាមួយថៃ, កម្ពុជាជាមួយសិង្ហបុរី, កម្ពុជាជាមួយអាមេរិក, កម្ពុជាជាមួយចិន ជាមួយប្រទេសមហាអំណាច ឬមួយប្រទេសតូច កម្ពុជាធ្វើនៅក្នុងស្មារតី គោរពអធិបតេយ្យភាព ឯករាជ្យភាព​ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា អ្នកបារម្ភបាត់បង់ទឹកដី ព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសកិច្ចសហប្រតិបត្តិការ ប្រៀបដូចជាបញ្ឆេះឱ្យមានជម្លោះ និងការបែកបាកជាតិ។ សម្តេចបវរធិបតី ក៏បានបន្តអំពាវនាវឱ្យរួមគ្នា ថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀត។

សម្ដេចបវរធិបតីបានរំឭកថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA កាលពីពេលកន្លទៅរួចមកហើយ ប៉ុន្តែមានអ្នកមួយចំនួននៅតែតវ៉ា រិះគន់ អុចអាលរឿង CLV-DTA នេះដដែល ខ្លះថារាជរដ្ឋាភិបាលភូតភរប្រជាពលរដ្ឋជាដើម។

សម្ដេចបវរធិបតីបានជម្រាបជូនសាជាថ្មីថា ចាប់ពីពេលនេះទៅ កម្ពុជានឹងមិនមានកិច្ចសហប្រតិបត្តិការបែបនេះ ឬកិច្ចប្រជុំបែបនេះជាមួយភាគីពាក់ព័ន្ធទៀតនោះឡើយ។ កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាក្របខណ្ឌអភិវឌ្ឍតំបន់ភាគឦសានតែមួយគត់នោះទេ ប៉ុន្តែការដកចេញពីកិច្ចសហប្រតិបត្តិការនេះជាការសម្រេចចិត្តរបស់កម្ពុជា ដើម្បីកុំឱ្យមានការព្រួយបារម្ភ ការមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋ និងកុំឱ្យក្រុមប្រឆាំងបានជាលេសបំភ្លៃប្រជាពលរដ្ឋក្រៅប្រទេសតទៅទៀត។

ទោះបីយ៉ាងនេះក្ដី តែអ្នកនយោបាយខ្លះនៅតែបន្តអុចអាល និងឈានទៅដល់បបួលពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អ្វីដែលគួរអស់សំណើច អ្នកដឹកនាំគេ អ្នកបំផុសគេទាំងនោះ ដែលមានអតីតគណបក្សសមរង្ស៊ី ក្រោយមកមានអតីតគណបក្សសង្គ្រោះជាតិ ពេលដែលខ្លួននៅក្នុងសភា កាលដែលអនុវត្តកិច្ចព្រមព្រៀង CLV នេះ ហេតុអីមិនសើរើពេលនោះ មានពេលខ្លះបញ្ជូនសមាជិកបក្សរបស់ខ្លួនចូលទៅប្រជុំ តែអត់មាននិយាអីទាំងអស់ ទើបតែឥឡូវមកថារឿងហ្នឹងខុស ថាមិនល្អ»។

ចំណុចនេះជារឿងគួរឲ្យអស់សំណើចណាស់ ដែលក្រុមប្រឆាំងកំពុងបង្កឡើង ដើម្បីតែកេងចំណេញនយោបាយ ហើយមិនគិតពីផលប្រយោជន៍ជាតិ បាត់បង់សុចរិតភាពក្នុងនាមជាអ្នកនយោបាយចាស់វស្សា។ នេះបើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់យុវជនមួយចំនួននៅក្រៅប្រទេស ដែលត្រូវគេបង្វក់ គួរតែចោទសួរពីចំណុចនេះទៅកាន់មេដឹកនាំប្រឆាំងរបស់ខ្លួន ហើយតើវាជាអាថ៌កំបាំងអ្វីបានទើបតែចេញមកពេលនេះ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការ ដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញ ពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាព ប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×