Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទពាណិជ្ជកម្ម​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភតាមកិច្ចសន្យាចូលហ៊ុនគ្នា​ ១​ករណី ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក.

ភ្នំពេញ ៖ នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) លោកស្រី ចាន់ ផូវឌ្ឍនៈ និងលោក​ ហួន​ សុខនីម​ និងដោយមានការគាំទ្របច្ចេកទេសសម្រុះសម្រួលផ្សះផ្សាដោយលោកជំទាវ ជា វាសនា សមាជិកនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទ​ ១​ ករណី​ ពាក់ព័ន្ធនឹងការទាមទារបែងចែកភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ (ការចូលហ៊ុន)​ ម៉ៅការសាងសង់។

ករណីវិវាទខាងលើនេះ បានកើតឡើងដោយសារតែការមិនឯកភាពគ្នា​ លើការបែងចែក​ភាគលាភប្រាក់ចំណេញតាមកិច្ចសន្យាក្រុមហ៊ុន​ (ការចូលហ៊ុន)​ អនុវត្តគម្រោងម៉ៅការសំណង់មួយកន្លែង​ តាំងពីឆ្នាំ​២០១៦​ មកម៉្លេះ។​ កន្លងមក​ចំពោះវិវាទនេះ​ ភាគីវិវាទធ្លាប់បាន​ព្យាយាមរកដំណោះស្រាយ​ តាមមធ្យោបាយផ្សេងៗ​ ជាច្រើន​ និងនៅតាមស្ថាប័ននានា​​ ប៉ុន្តែ​ វិវាទនេះនៅតែពុំត្រូវបានដោះស្រាយដោយជោគជ័យនោះឡើយ។

បន្ទាប់ពី​បានទទួលពាក្យបណ្តឹងពីភាគីវិវាទ, អ.ដ.ក.បានធ្វើការពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានព្យាយាមទំនាក់ទំនងគូភាគីវិវាទ និងធ្វើការសម្របសម្រួលផ្សះផ្សាវិវាទរបស់ពួកគាត់​ រហូតឈានដល់ការព្រមព្រៀងបញ្ចប់វិវាទ​ ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ។

ភាគីទាំងពីរបាន​ធ្វើការផ្តិតមេដៃលើកំណត់ហេតុ​ព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់​ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ​របស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×