Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារពត៌មានជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបថា ដោយទទួល បានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជា ណាចក្រកម្ពុជា នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ” ដែលនឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហ ប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោគិនឥណ្ឌាមកវិនិយោគ លើវិស័យទេសចរណ៍កម្ពុជា និងដើម្បីចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤- និង “ទស្សនាសៀមរាប ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ វេទិកានេះ ក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ ល្អៗ និងរិះរកយុទ្ធសាស្ត្រ ក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ ពិសេស ផ្តល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្នា និងពង្រឹងបណ្តាញទំនាក់ទំនងទៅវិញទៅមក។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×