ភ្នំពេញ៖ របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្អអន្តរជាតិ (USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះ អ្នកស្រាវជ្រាវកត់ត្រាបាននូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណីមានដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងដែរនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំជាដើម។
របាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទត្រូវបានចុះបញ្ជី (ពីប្រភេទ ងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់ នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។
របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលដែលចេញផ្សាយនៅថ្ងៃនេះដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ បង្ហាញពីប្រភេទសត្វសំខាន់ៗដែល ត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វ ប្អូនមាន ៥ ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ ជាអាហារ(មំសាសី)ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្លឺថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។
តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥% នៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរង ការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុង ចំណោមតំបន់អេកូសាស្ត្រសំខាន់ជាសកលទាំង២០០ ជាជម្រកនៃសត្វព្រៃជាង៥០០ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិ ដើមភាគតិច ផង និង ព័រដែលមានចំនួនជិត ៤ពាន់នាក់។ តំបន់ជួរភ្នំក្រវាញកណ្តាលនេះជាកន្លែងស្តុកទុកបរិមាណកាបូនច្រើន និងមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ ដែលរស់នៅអាស្រ័យទឹកពីតំបន់នោះក្នុងការទ្រទ្រង់កសិកម្ម និងនេសាទ។ ប្រភពទឹកទាំងនោះក៏ជាធនធានសំខាន់ដែលហូរបំពេញបឹងទន្លេសាបដែរ។
អ្នកស្រី ថោង រ៉េត ជាអ្នកដឹកនាំការស្រាវជ្រាវនៃរបាយការណ៍នេះបានលើកឡើងថា៖ “របាយការណ៍នេះ គឺជាភស្តុតាងវិទ្យាសាស្ត្រមួយអាចបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការអភិរក្ស។ យើងបានថតជាប់នូវសត្វព្រៃចំនួន ១០៨ប្រភេទ ហើយពួកវា តំណាងឱ្យតែផ្នែកខ្លះនៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ។ យ៉ាងណាម៉ាស៊ីនថតស្វ័យប្រវិត្តរបស់យើង មិនអាចចាប់យក
រូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ យើងត្រូវការការស្រាវជ្រាវយ៉ាងទូលំ ទូលាយបន្ថែមទៀត ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្ត្រដើម្បីរក្សាការពារឱ្យបាននូវទី មនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ “លទ្ធផលនៃរបាយការណ៍នេះសបញ្ជាក់ជាថ្មីថា ព្រៃ ឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់ យើងផងដែរ។ របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុង អនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា៖ “ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួម របស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវ បរិស្ថានធម្មជាតិ។
របាយការណ៍ប្រភេទសត្វនេះគឺជាលទ្ធផលនៃកិច្ចសហការរួមរវាងរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិកេរដំណែលតំបន់ទេសភាព ឬហៅថា Legacy Landscapes Found (LLF) ក្រុមហ៊ុន Procter & Gamble Co. (P&G) អង្គការអភិរក្សអន្តរជាតិ សហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងដៃគូដទៃ ទៀត។ ការស្រាវជ្រាវនេះ ជាឯកសារជំនួយសំខាន់ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូ ស៊ីនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ពង្រឹងការអភិរក្សជីវៈចម្រុះ កាត់បន្ថយការប្រែប្រួលអាកាសធាតុ រក្សាទីជម្រកធម្ម ជាតិដែលផ្តល់នូវទឹកសាប និងធនធានសម្រាប់ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិ។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេស នៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា មានប្រសាសន៍ថា៖ «ការសិក្សានេះបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការតាមដានចំនួនសត្វព្រៃនាពេលអនាគត និងបង្ហាញផងនូវតម្រូវការនៃ ការអភិរក្សយូរអង្វែងនៅតំបន់នោះ។ អង្គការអភិរក្សអន្តរជាតិ បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង និងអនុវត្តយុទ្ធសាស្ត្រអភិរក្សប្រកបដោយប្រសិទ្ធភាពនៅតំបន់ជួរភ្នំក្រវាញកណ្តាលនេះ។ យុទ្ធសាស្ត្ររបស់យើង គឺផ្តោតផងលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយនិរន្តរភាព បង្កើតភាពជាដៃគូវិស័យ សាធារណៈ និងឯកជន រួមនិងការប្រើប្រាស់ហិរញ្ញប្បទានចម្រុះដើម្បីជំរុញឱ្យមានដំណោះអាកាសធាតុ។”
គួរដឹងថាក្រុមការងារស្រាវជ្រាវបានដាក់ពង្រាយ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១៤៧ តាមបទដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ ដែល ចាប់យកវីដេអូចំនួន ៥៥ ០០០ និងរូបភាពជាង ២២ ២០០ ចាប់ពីខែកុម្ភៈ ដល់ខែធ្នូ ឆ្នាំ២០២៣ មុននឹងយកទិន្នន័យមកវិភាគ និងចងក្រងក្នុងរបាយការណ៍នេះ។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើកឡើងថា៖ “ការគាំទ្ររបស់ USAID នៅតំបន់ជួរភ្នំក្រវាញកណ្តាលឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិរក្សជីវៈចម្រុះនៅកម្ពុជាដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រព័ន្ធធម្មជាតិ ក្នុងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ USAID ពិតជាមានមោទនភាពក្នុងការគាំទ្រកម្មវិធីដែលការពារ ធនធានធម្មជាតិនិងប្រភេទសត្វជិតផុតពូជរបស់កម្ពុជា ហើយថែមទាំងផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិច និងសហគមន៍មូល ដ្ឋានដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យរីកចម្រើនពីធម្មជាតិ។
លោក ចែម សំផន សមាជិកសហគមន៍តាតៃ និងជាអ្នកដែលបានចូលរួមដាក់ពង្រាយ ម៉ាស៊ីនថតស្វ័យប្រវត្តិ បានបង្ហាញអារម្មណ៍របស់លោកក្នុងការរួមចំណែកក្នុងការស្រាវជ្រាវនេះថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយ ក្រុមអភិរក្សសត្វព្រៃនៅស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្ត ឱ្យតែបានឃើញសត្វព្រៃ ហើយបានចូលរួមជាមួយក្រុមការងារ ស្រាវជ្រាវ ដើម្បីការពារសត្វព្រៃទាំងនោះ។ ខ្ញុំសង្ឃឹមថា កូនចៅរបស់ខ្ញុំ និងមនុស្សជំនាន់ទៅមុខទៀតនឹងនៅតែអាចឃើញ វត្តមានសត្វដ៏កម្រទាំងអស់នោះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី