Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបើក “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២”

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើក “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដ៏ល្អប្រសើរចំណុចនេះបានដែលបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីរបស់ខ្មែរ ស្មារតីព្រលឹងនៃកីឡា នៅក្នុងសម័យសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ ត្រជាក់ត្រជុំជោគជាំ តែអរគុណណាស់ចំពោះការរៀបចំដែលយើងបានធ្វើនៅថ្ងៃនេះ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារបស់យើង កម្ពុជារួមគ្នានៅក្នុងសម័យសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលសម្តេចបានចូលរួមនៅក្នុងកម្មវិធីដែលរៀបចំផ្ទាល់មានទ្រង់ទ្រាយធំក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធីសម្តែងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ការរៀបចំការប្រកួតកីឡា បានផ្ដល់ប្រយោជន៍ជាច្រើនសង្គម ដូចជានយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម ទាក់ទាញភ្ញៀវទេសចរជាដើម និងបានរឹតចំណងទំនាក់ទំនងអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ គឺ​ការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា និងការត្រៀមខ្លួនរួចរាល់ ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ។

សម្តេចបានគូសបញ្ជាក់ថាការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ ជាឱកាសថ្មីមួយដែលបានបង្ហាញអំពីការរីកចម្រើន និងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ខាងមុខ។

សម្តេចមហាបវរធិបតីមានប្រសាសន៍ថា​ ការរៀបចំព្រឹត្តិការណ៍កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម ដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហានទៀតនៅក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីភាព និងកម្លាំងសេដ្ឋកិច្ចកម្ពុជា។

សម្តេចមហាបវរធិបតី បានបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ។ ការសម្រេចធ្វើជាម្ចាស់ផ្ទះនឹងអាចប្រព្រឹត្តិទៅបាន គឺអាស្រ័យទៅលើសមត្ថភាពពេញលេញ និងការកៀរគរធនធានចាំបាច់ និងគ្រប់គ្រាន់សម្រាប់ការរៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំឱ្យបានល្អ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្តេចមហាបវរធិបតី បន្តថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ខាងមុខ កម្ពុជាមានមហិច្ចតា ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋាកិច្ចល្អ និង សេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តន៍ ការធ្វើកំណែរទម្រង់វិស័យកីឡាទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំង និងក្លៀវក្លាបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអនុវត្តន៍ ការកំណែរទម្រង់វិស័យកីឡា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបង្កើនសមិទ្ធផលកីឡា ដើម្បីទាក់ទាញឱ្យមានការគាំទ្រកាន់តែខ្លាំង និងក្លៀវក្លា ជាពិសេសការទទួលបានជោគជ័យក្នុងការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នាពេលនេះ ជាឱកាសថ្មីមួយទៀតដែលបានបង្ហាញអំពីការរីកចំរើន និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាការត្រៀមរួចរាល់សម្រាប់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ខាងមុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការកីឡាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយការទូត សេដ្ឋកិច្ច វប្បធម៍ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរ ដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជាមួយជំហ៊ានទៀត ក្នុងការបង្ហាញឱ្យឃើញនូវកម្លាំងសាមគ្គីជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានរាយការណ៍សង្ខេបជូនដល់អង្គពិធីទាំងមូលអំពីសាវតានៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលមានការចូលរួមប្រកួតពី២៥ រាជធានីខេត្ត និងក្រសួងចំនួនបី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនី សរុបចំនួន ៤០៨៥នាក់ (គ្រូបង្វឹក គ្រូជំនួយចំនួន៧៣៤ នាក់ មន្រ្តីដឹកនាំប្រតិភូ៥២០នាក់) ដោយត្រូវប្រកួតប្រជែងក្នុង ៣៦ ប្រភេទកីឡាជាតិ និង ១៣ ប្រភេទកីឡាជនមានពិការភាព រួមមាន ៣៨៣ វិញ្ញាសា។ ចំពោះប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន ១៣ រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន ៥៥។ គណៈកម្មការរៀបចំការប្រកួត នឹងប្រើប្រាស់ទីតាំងទីលានចំនួន ៥ រួមមាន៖ រាជធានីភ្នំពេញ មាន ១៧ទីលាន, ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរដង្កោល, ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល, ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រោក, និងនៅខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×