Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖សិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំក្រសួង លោកជំទាវ លោក លោកស្រី នៃក្រុមការងារបញ្ជ្រាបយេនឌ័រ ក.ប.ទ. មន្ត្រីរាជការជាស្ត្រីក្រោមឱវាទ ក.ប.ទ. តំណាងអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន និងវាគ្មិនមកពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង សមត្ថភាពជំនាញ ភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីជាស្រ្តី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមនិន្នាការពិភពលោក ការកសាងរដ្ឋាភិបាលឌីជីថល គឺជារបៀបវរៈដ៏សំខាន់ក្នុងការជំរុញកែទម្រង់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតបរិយាកាសអំណោយផលដល់ការជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤ ដែលមានសសរស្តម្ភសំខាន់ចំនួន៣ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចធីជីថល ដោយការកសាងរដ្ឋាភិបាលឌីជីថលត្រូវចាប់ផ្តើមមុន ដើម្បីជំរុញការចាប់យកការប្រើ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×