Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យប្រធានក្រុមហ៊ុន Yunnan Investment Holding Group ពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

គុនមីង៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ សូមពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។

ការស្នើនេះធ្វើឡើងក្នុងឱកាសឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបានពិភាក្សាការងារជាមួយ លោក លីវ មីងលីន (Liu Minglin) ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោកប្រធានក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។

លោកក៏បានបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុនលោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ ក៏បានសាទរនិងស្វាគមន៍ចំពោះរាល់ការវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុនរៀបចំគម្រោងវិនិយោគនេះឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងសម្រេច។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានស្នើឱ្យលោកប្រធានក្រុមហ៊ុនពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×