Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី បានបង្ហាញពីគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យ SMEs

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចគាំពារឆ្អឹងខ្នងនៃសេដ្ឋកិច្ច៖ ការជំរុញកំណើនសហគ្រាសធុនតូចនិងមធ្យមជាសកល តាមរយៈនវានុវត្តន៍ឌីជីថល” ក្នុងពិព័រណ៌បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival) នៅប្រទេសសិង្ហបុរី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ទេសាភិបាល បានលើកឡើងពីវឌ្ឍនភាពនិងសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានរំលេចពីតួនាទីកាន់តែសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏បានលើកឡើងពីកត្តាប្រឈមដែល SMEs បាននិងកំពុងជួបប្រទះ ដូចជាលទ្ធភាពមានកម្រិតក្នុងការទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្នុងការពង្រីកប្រតិបត្តិការ ស្របពេលកំណើននៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ។

បន្ថែមលើនេះ លោកជំទាវ ទេសាភិបាល ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យ SMEs ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការអភិវឌ្ឍនិងតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×