Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូល (CLMV) លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ បេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាកាន់តែលេចមុខមាត់ខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។ សមិទ្ធផលការងារដ៏ធំធេងដែលរាជរដ្ឋាភិបាលទទួលបានក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×