Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌បង្កើតហ្វេសប៊ុក “ប្រតិកម្មរហ័សរឿងយុត្តិធម៌” ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការនូវទំព័រហ្វេសប៊ុកផ្លូវការថ្មីមួយ ដែលមានឈ្មោះ “ប្រតិកម្មរហ័សរឿងយុត្តិធម៌” របស់គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការបានប្រកាសជូនសាធារណជន អោយបានដឹងថា គណៈបញ្ជាការបានដាក់ឱ្យដំណើរការនូវទំព័រ ហ្វេសប៊ុកផ្លូវការថ្មីមួយ ដែលមានឈ្មោះ “ប្រតិកម្មរហ័សរឿងយុត្តិធម៌”។

យោងតាមក្រសួងយុត្តិធម៌កាលពីថ្ងៃទី៧តុលា បានអោយដឹងថា ទំព័រហ្វេសប៊ុកឈ្មោះ “ប្រតិកម្មរហ័សរឿងយុត្តិធម៌”នេះគឺដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់ បណ្តាញសារព័ត៌មាន ក៏ដូចជាការលើកឡើងរបស់សាធារណជន ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែកក្នុងការផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×