Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសប្រមឹកស្រវឹងស្រាចោទគេលាក់ប្រពន្ធហើយយកព្រនង់សំពងក្បាលគេស្លាប់ក្នុងថ្លុងឈាម

ខេត្តត្បូងឃ្មុំ: ពិតជាហួសចិត្តនឹកស្មានមិនដល់ដោយបុរសប្រមឹកម្នាក់ បានប្រើអំពើហិង្សាយកព្រនង់ឈើមួយកំណាត់សំពងទៅលើបុរសម្នាក់ត្រូវក្បាលផុងលលាដ៏បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យអនោចអធម្ម។ហេតុការណ៍អំពើឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី ៧វិច្ឆិកាឆ្នាំ២០២៤ ត្រង់ចំណុចភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ដោយមានកិច្ចអន្តរាគមន៍និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត
ជនដៃដល់ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសួរនាំ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា: នៅចំណុចលើផ្លូវស្ថិតនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្ម មួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ យ៉ែម ជុន ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពបានយកព្រនង់ឈើមូល មួយកំណាត់ វាយទៅលើជនរងគ្រោះឈ្មោះ ប៉ុល សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យរងរបួស ផ្នែកក្បាលរយៈដាច់ផុងលលាដ៍ក្បាលធំចេញខួរ ស្លាប់និងកន្លែងកើតហេតុ ។ពេលធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់ ទោះជននេះមានស្លាបក៏ហើរទៅណាមិនរួចដែរ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា មុនពេលហេតុការណ៍កើតឡើងបុរសប្រមឹកបានដើរចេញពីផ្ទះរបស់ខ្លួនមកផ្ទះជនរងគ្រោះដែលមានចម្ងាយប្រមាណ១០០ទៅ២០០ម៉ែត្រ និងបានរករឿងឈ្លោះប្រកែកឈានដល់ប្រើអំពើហិង្សាវាយលើប្រពន្ធជនរងគ្រោះ ។បន្ទាប់មកបុរសប្រមឹកនេះបានដើរទៅផ្ទះរបស់ខ្លួនវិញ មិនយូរប៉ុន្មានបុរសរងគ្រោះបានមកដល់ផ្ទះហើយត្រូវបានកូនៗរៀបរាប់ដំណើររឿងប្រាប់ដល់ឪពុករបស់ខ្លួន(សុខឃឿន)ឱ្យបានដឹងពីដំណើររឿងថា” ពេលបុរសប្រមឹកនេះមកដល់ផ្ទះបានចោទថាផ្ទះរបស់យើងលាក់ប្រពន្ធរបស់គាត់(យ៉ែម ជុន)”
តាមពិតការចោទប្រកាន់នេះចេះតែចោទដោយគ្មានហេតុផលទាល់តែសោះ។
ដោយស្ដាប់ឮបែបនេះបុរសរងគ្រោះបានកាន់កាំបិតផ្ទះដើរដើរចេញទៅក្រៅក្នុងគោលបំណងសួរហេតុផលឱ្យបានច្បាស់ គ្រានោះក៏បានជួបបុរសប្រមឹកក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក ដោយពាក្យសម្ដី ទោះបីមានកាំបិតកាន់នៅក្នុងដៃអ្នករងគ្រោះមានការអត់ធ្មត់មិនបានធ្វើអ្វីទេ…ក៏បោះកាំបិតនោះចោល លុះពេលដែលតាមផ្លូវស្រាប់តែមានការឈ្លោះប្រកែកបន្តទៀត ក៏មានការប្រតាយប្រទាប់គ្នាទៅវិញទៅមកមិនដែលឱ្យម្នាក់រងគ្រោះដួលទៅលើដីហើយបុរសប្រមឹកបានយកព្រនង់មួយកំណាត់វាយសំពងលើក្បាលអ្នករងគ្រោះបែកចេញខួរស្លាប់មួយរំពេច។ មិនបង្អង់យូរបុរសប្រមឹកនេះបានរត់គេចខ្លួនតែដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ពីរហេតុការណ៍កើតឡើងមកប៉ុស្តិ៍រដ្ឋបាលគគីរ ក៏បានចាត់កម្លាំងចុះស្រាវជ្រាវជាបន្ទាន់ ដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ជាបន្តបន្ទាប់ ហៅនាំឈ្មោះ យ៉ែម ជុន ភេទប្រុស បាននៅចំណុចភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។ មូលហេតុ:ជនសង្ស័យខឹងក្រុមគ្រួសារជនរងគ្រោះលាក់ប្រពន្ធរបស់ខ្លួន ទើបទៅសួរនាំ ទាស់ពាក្យសម្តីគ្នា ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង។
-ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាកន្លងទៅបុរសប្រមឹកនេះបានស្រវឹងស្រាញឹកញាប់វាយលើប្រពន្ធរបស់ខ្លួន តែប្រពន្ធសុខចិត្តសម្ងំមិនឱ្យរឿងហេតុអំពើហិង្សាក្នុងគ្រួសារដឹងដល់សមត្ថកិច្ចនោះទេ។ មួយវិញទៀតឱ្យតែបុរសនេះស្រវឹងស្រាតែងតែដើរសួរនាំគេឯងនៅក្នុងភូមិថាយកប្រពន្ធរបស់គាត់លាក់
តែតាមពិតគ្មានអ្នកភូមិណាម្នាក់យកប្រពន្ធជនល្មើសលាក់នៅផ្ទះណាមួយទេ គឺគាត់ចេះតែចោទប្រកាន់ដោយគ្មានហេតុផល។ សូម្បីតែហេតុការណ៍កើតឡើងខាងលើនេះក៏មិនមានសមាជិករបស់គ្រួសារអ្នករងគ្រោះយកប្រពន្ធបុរសប្រមឹកលាក់នោះទេ តាមពិតប្រពន្ធដើរទៅផ្ទះផ្សេងសោះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×