Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ មានបំណងលើកកម្ពស់ចំណេះដឹងអំពីប្រសិទ្ធភាពថាមពលស្អាត និងការគ្រប់គ្រង និងសារៈសំខាន់នៃប្រសិទ្ធភាពថាមពល ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ កម្ពុជា បានជួបពិភាក្សាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ ក្នុងការដាក់ការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា និងបង្កើនកិច្ចសហការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតថ្មីរបស់ខ្លួន។

វាគ្មិនជាច្រើន បានពិភាក្សាគ្នាអំពីថាមពលស្អាតនេះ ដែលមាន លោក Md. Mahfuzur Rahman មន្ត្រីជាន់ខ្ពស់ថាមពលនិរន្តរភាព GGGI លោក Sophea LUN អនុប្រធានគម្រោង GERES និង លោកបណ្ឌិត ចាន់ សារិន ប្រធាននាយកដ្ឋានវិស្វកម្មឧស្សាហកម្ម និងមេកានិក ITC ក្រោមការចូលរួមពីភ្ញៀវកិត្តិយសចំនួន ៥០នាក់។

កម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំនេះ បាននឹងប្រព្រឹត្តិឡើងចំពេលដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយសារថាមពលស្អាតបានក្លាយជាអាទិភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។ តាមរយៈគោលនយោបាយដែលមានចក្ខុវិស័យវែងឆ្ងាយ និងការវិនិយោគជាយុទ្ធសាស្ត្រ កម្ពុជាកំពុងកសាងគ្រឹះសម្រាប់អនាគត ដែលមានចីរភាព និងវិបុលភាព។

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាដំណោះស្រាយគោលនយោបាយ និងបង្កើតភាពជាដៃគូ។ កម្មវិធីមួយសប្តាហ៍នឹងផ្តោតលើបញ្ហាសំខាន់ៗ ក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជម្រុញឲ្យមានភាពប្រសើរឡើងនូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអាកាសធាតុថ្នាក់ជាតិជាដើម។
ប្រសិទ្ធភាពថាមពល គឺជាការអនុវត្តនៃការប្រើប្រាស់ថាមពលតិច ដើម្បីទទួលបានទិន្នផលដូចគ្នា។ គំនិតនេះ ជួយកាត់បន្ថយការខ្ជះខ្ជាយថាមពល ការចំណាយថាមពលទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា វិស័យសំខាន់ៗ ដែលទាមទារថាមពលច្រើនបំផុតក្នុងប្រទេសកម្ពុជា រួមមាន ឧស្សាហកម្ម លំនៅដ្ឋាន ពាណិជ្ជកម្ម និងការដឹកជញ្ជូន។ នៅឆ្នាំ 2021 វិស័យឧស្សាហកម្មបានប្រើប្រាស់ជាងមួយភាគបីនៃថាមពលសរុប (កំដៅ និងអគ្គិសនី) ដែលធ្វើឱ្យវាក្លាយជាវិស័យដែលពឹងផ្អែកលើថាមពលច្រើនបំផុតរបស់កម្ពុជា។ វិស័យនេះត្រូវបានគ្របដណ្ដប់ដោយឧស្សាហកម្មផលិតកម្ម ដោយសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) គឺជាផ្នែកមួយដ៏សំខាន់បំផុត និងដើរតួជាម៉ាស៊ីនសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ នៅក្នុងវិស័យនេះ មានបច្ចេកវិទ្យាជាច្រើន ដែលពឹងផ្អែកខ្លាំងលើថាមពល រួមមាន ឡចំហាយ ម៉ាស៊ីនបង្ហាប់ខ្យល់ ភ្លើង ខ្យល់ និងប្រព័ន្ធត្រជាក់ជាដើម៕

×