Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមុខងារសាធារណៈ ប្រកាសពីការប្រឡងប្រជែង​ជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្របខ័ណ្ឌ​ចេះ​គឺជាប់

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្របខ័ណ្ឌនេះ​ «ចេះ​ គឺជាប់ ជាប់ដោយ មោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារឆ្ពោះ ទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការប្រឡងប្រជែងជ្រើស រើសមន្ត្រីរាជការស៊ីវិល ចំនួន៤ ក្របខ័ណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ។

បើតាមក្រសួងមុខងារសាធារណៈ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន១.០០០កន្លែង និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិចំនួន ១០០ កន្លែង នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

 ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលចំនួន ៥០កន្លែងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាលចំនួន ១៨០កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូ មិន្ទភ្នំពេញ។

ក្រសួងមុខងារសាធារណៈ ជំរុញឲ្យបេក្ខជន អាណាព្យាបាល និងសាធារណជន ត្រៀមលក្ខណៈឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែងនាពេលខាងមុខនេះ តាម រយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព «ចេះ​ គឺជាប់ ជាប់ដោយ មោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

×