Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ បានដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យ សណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ការដឹកនាំ មន្ទីរពាក់ព័ន្ធមន្ត្រីនិងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ឯកឧត្ដមឃួង ស្រេងនាពេលនេះ គឺដើម្បីពិនិត្យពីវឌ្ឍនភាពចុងក្រោយនៃការសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន តាមដងទន្លេ ថាតើបានរៀបចំដូចអ្វីដែលបានគ្រោងទុកទេ។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ​បានថ្លែងបន្តទៀតថា ក្រោយការជិះកាណូតមួយជុំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ច្បារអំពៅ ជ្រោយចង្វានិងខណ្ឌឬស្សីកែវរួច ឃើញថា អ្វីដែលជាគម្រោងគឺក្រុមការងារអនុវត្តបានល្អ រហូតទទួលបានការកោតសរសើរពីមជ្ឈដ្ឋានខាងក្រៅទៀតផង ដោយថា ឆ្នាំនេះការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ បរិស្ថាន និងការរៀបចំចំណតទូក ការណូត ទូក ង នៅតាមដងទន្លេមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×