Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ៖ ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី

សៀមរាប៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិបានចេញ សេចក្តីថ្លែងការណ៍ក្រុងសៀមរាប ដែលមានខ្លឹមសារដូច្នេះថា យើងក្នុងនាមជាថ្នាក់ដឹកនាំ និងជាតំណាងគណបក្សសមាជិក CDI មកពីបណ្តាប្រទេសជុំវិញពិភព លោកបានប្រមូលផ្តុំគ្នានៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) រៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងសន្តិភាពនៅក្នុងលំដាប់ពិភពលោកថ្មី»។

យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមយ៉ាងសកម្ម ការរួមចំណែកផ្តល់យោបល់ជាអនេក ក៏ ដូចជា ការចែករំលែកនូវបទពិសោធន៍របស់ថ្នាក់ដឹកនាំ និងអ្នកតំណាង CDI ទាំងអស់ជាទីគោរព នៅក្នុងការ ពិភាក្សានេះ ស្តីអំពីកិច្ចការនយោបាយពិភពលោក ដែលប៉ះពាល់ទៅដល់សន្តិភាព សន្តិសុខ និងទំនាក់ទំនងអន្តរ ជាតិ ដែលជាតម្លៃរបស់អ្នកប្រជាធិបតេយ្យនិយមកណ្តាល និងការចែករំលែកនានាទាក់ទិននឹងសេចក្ដីសាទរពួក គេចំពោះសន្តិភាពពិភពលោក។

យើងគោរពការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ CDI និងក្រុមគ្រួសារសកល CDI ក្នុងការលើក កម្ពស់ តម្លៃនៃសន្តិភាពតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ស្តីអំពីតម្លៃនៃសន្តិភាព និង ការស្វែងរកសាមគ្គី ភាពនយោបាយអន្តរជាតិកាន់តែខ្លាំង និងស៊ីជម្រៅក្នុងស្មារតីសមូហភាពមួយ ដើម្បីពង្រឹងប្រាជ្ញា កម្លាំង និងភាព ស៊ីសង្វាក់គ្នាបង្កើនសន្តិភាព ក្រោមនិម្មាបនម្មអន្តរជាតិនៃការកសាងសន្តិភាព ដែលបានចែងនៅក្នុងធម្មនុញ្ញសន្តិ ភាពជាសកល ដែលត្រូវបានដាក់ឱ្យអនុម័តនៅ សម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិដើម្បីភាពអត់ឱន និង សន្តិភាពលើកទី១១ (IPTP)។ ក្នុងនោះ សម័យប្រជុំនេះស្ថិតនៅក្រោមអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
យើងគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិកសាងសន្តិភាព (PBF) ក្រោមធម្មនុញ្ញសន្តិភាព សកល ដែលអាចពង្រីកសក្តានុពលរបស់យើងឱ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយរដ្ឋា ភិបាល សភា និងអង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធផ្សេងទៀត រួមទាំងស្ថាប័នមុខងារទាំងនោះរបស់អង្គ ការសហប្រជាជាតិ ដូចជាគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ គ្រឹះស្ថានឯកជនដទៃទៀត។ លើសពីនេះ យើងក៏បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបង្កើតមហាសន្និបាតសភាសកល (UPA) ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់យើងក្នុងការកសាងទំនាក់ទំនងរវាងការទូតនយោបាយ និងសភាជាមួយនឹងការទូតរដ្ឋ និងលើសពីនេះទៅទៀត ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំង ពិភពលោក។

ស្ត្រី និងយុវជនក្នុងការកសាងសន្តិភាព

យើងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគាំពារសង្គមបន្ថែមទៀតសម្រាប់ក្រុមខ្សត់ក្រ ក្នុងគ្រាមានវិបត្តិ។ យើងគួរតែធានាថាស្ត្រីចូលរួមប្រកបទៅដោយអត្ថន័យ ហើយថាទស្សនៈរបស់ពួកគេត្រូវបានរួមបញ្ចូលនៅក្នុង ដំណើរការនៃការសម្រេចចិត្ត និងការបង្កើតគោលនយោបាយ។ យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលុបបំបាត់របាំងរចនាសម្ព័ន្ធដែលរារាំងការចូលរួមដោយស្មើភាពរបស់ស្ត្រី ក្នុងជីវិតសង្គម នយោបាយ និង សេដ្ឋកិច្ចរបស់ពួកគេ។ ក្នុងបរិបទនេះ យើងបានស្ទើរដល់ CDI Women Wing និងជំរុញសមាជិករបស់ខ្លួនឱ្យ អនុម័តគោលនយោបាយ និងកម្មវិធី ដើម្បីឱ្យស្ថិរភាពសេដ្ឋកិច្ចរបស់ស្ត្រីត្រូវបានធានាតាមរយៈឱកាសស្មើគ្នាក្នុង ការទទួលបានការអប់រំ ការងារ ជំនួយហិរញ្ញវត្ថុ និងយន្តការគាំពារសង្គម។ យើងក៏កត់សម្គាល់ផងដែរជាមួយនឹង ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការលំបាកដ៏ធំធេងលើសុខភាព និងសុវត្ថិភាពដែលស្ត្រី និងកុមារកំពុងប្រឈមមុខ នៅក្នុងតំបន់ដែលមានជម្លោះ ឬនៅក្នុងសង្គ្រាម។

យើងទទួលស្គាល់ពីតម្រូវការក្នុងការពង្រីកការចូលរួមរបស់យុវជនក្នុងការដោះស្រាយបញ្ហាដែលពួកគេ ប្រឈមនៅក្នុងសង្គមរបស់យើង។ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូជាមួយអ្នកនយោបាយវ័យក្មេង ដែលមានសក្តានុពលច្រើនក្នុងការរួមចំណែកក្នុងការរៀបចំគោលនយោបាយរួម និងមានប្រសិទ្ធភាព ដើម្បីដោះ ស្រាយបញ្ហាប្រឈមដូចជាការរំខានដល់លទ្ធភាពទទួលបានការអប់រំ និងការងាររបស់យុវជន។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសន្តិភាព និងវិបុលភាព

យើងយល់ព្រមក្នុងការទាញយក និងប្រើប្រាស់ភាពជឿនលឿន និងភាពអាចរកបាននៃបច្ចេកវិទ្យាដែល ជំរុញដោយការស្រាវជ្រាវវិទ្យាសាស្ត្រ និងការរកឃើញ ការច្នៃប្រឌិត យើងយល់ព្រមក្នុងការភ្ជាប់ចន្លោះនៃបច្ចេក វិទ្យា រួមទាំងការបែងចែកឌីជីថល និងធ្វើឱ្យទំនាក់ទំនងប្រកបដោយផលិតភាពរវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន វានុវត្តន៍ (STT) ជាមួយនឹងអរិយធម៌របស់មនុស្ស ដែលពង្រឹងការរួមរស់ដែលមានប្រយោជន៍របស់ពួកគេនៅទូទាំង វិសាលគមនៃតម្រូវការសង្គម រួមទាំងការទប់ទល់នឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងសន្តិ សុខស្បៀង-ថាមពល-ទឹក
និងគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សផ្សេងទៀត។
យើងកត់សម្គាល់អំពីភាពបន្ទាន់ ក្នុងការស្តារទំនុកចិត្តអន្តរជាតិឡើងវិញ ដើម្បីរក្សាបាននូវភាពយុត្តិធម៌ រួមប្រកបដោយបរិយាប័ន្ន និង កសាងប្រព័ន្ធអន្តរជាតិមួយដែលមានភាពធន់ ក្រោមធម្មនុញ្ញអង្គការសហប្រជា ជាតិដែលជាស្នូលរបស់ខ្លួន ខណៈមានការចែងអំពីគោលការណ៍របស់ CDI ក្នុងធម្មនុញ្ញរបស់ខ្លួន រួមទាំងការ គោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនឈ្លានពាន ការមិនជ្រៀតជ្រែកក្នុងកិច្ច ការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម និងការរួមរស់ដោយសន្តិភាព។

យើងគាំទ្រ និងទទួលយកនូវគោលបំណង និងបេសកកម្មនៃធម្មនុញ្ញសន្តិភាពសកល ដែលស្របតាមធម្ម នុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀតរួមមាន៖ សេចក្តី ប្រកាសទីក្រុងបានដុង និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ដូច្នេះ យើង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ សសរស្តម្ភគន្លឹះនៃធម្មនុញ្ញសន្តិភាពសកលក្រោមរូបភាពដូចជា ១) ការ ទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ ៣) យុត្តិធម៌អន្តរកាល ៤) ការកសាង ឡើងវិញក្រោយជម្លោះ និងមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

យើង កត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងដែល CDI កំពុងក្លាយជាវេទិកានយោបាយដ៏រឹងមាំ និងជាវេទិកាបើកចំហតែមួយគត់ ដល់គណបក្សនយោបាយទាំងអស់នៅទូទាំងវិសាលភាពមនោគមវិជ្ជា ដើម្បីនាំមកនូវ ការរួបរួមល្អបំផុតនៃពិភពលោក ដែលមានភាពចម្រុះជាមួយនឹងចក្ខុវិស័យមួយគឺ “ការកសាងសហគមន៍ពិភព លោក» នៃសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព ភាពសុខដុមរមនា និងវិបុលភាព។ ក្នុងស្មារតីនេះ យើងបាន រំលឹកពីតម្រូវការក្នុងការពង្រីកចំនួនតួនាទីនៃគណបក្សនយោបាយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង។ យើងក៏កត់សម្គាល់ផងដែរថា CDI គឺជាស្ពានតភ្ជាប់ក្រុមនយោបាយនៅអាស៊ី អាមេរិកឡាទីន អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ យើងបានបន្តការសន្យារបស់យើងដើម្បីបន្តការខិតខំជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណបក្សនយោបាយក្នុងតំបន់ផ្សេងទៀត ហើយរួមចំណែកក្នុងការនាំយកមកនូវ សន្តិភាព និងស្ថិរភាព នៅកម្រិតពិភពលោក តាមរយៈកិច្ចសន្ទនា និងការផ្លាស់ប្តូរនានា។ ជាចុងក្រោយ យើងយល់ព្រមបង្កើនកិច្ចសហ ប្រតិបត្តិការ ជាមួយដៃគូនយោបាយក្នុងតំបន់របស់យើង ជាមួយនឹងការដាក់បើកដំណើរការនូវបណ្តាញ CDI អាស៊ីប៉ាស៊ីហ្វិក និងការិយាល័យពាក់ព័ន្ធនៃលេខាធិការដ្ឋាន CDI ។

តាមន័យនេះ យើងមានកាតព្វកិច្ចធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសភានៅក្នុងតំបន់ ក៏ដូចជា ការបង្កើនគំនិតផ្តួចផ្តើម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសកល។ ស្របតាមឆន្ទៈនេះ យើងសូមប្រកាសដូចតទៅ៖

សន្តិភាព និងស្ថិរភាព

យើងសង្កេតឃើញថា អាស៊ី និងពិភពលោកគឺកំពុងស្ថិតនៅចំណុចប្រសព្វក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ពេលនិយាយអំពី «សតវត្សអាស៊ី – គឺមានពពកខ្មៅនៃជម្លោះ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរ ភាពក្នុងតំបន់ និងពិភពលោក។ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងប្លុកនយោបាយ ហើយសង្កត់ធ្ងន់ និងផ្តោតសំខាន់ឡើងវិញលើកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែង ដោយហេតុថា ការប្រឈមទូទៅតែង ទាមទារឱ្យមានការឆ្លើយតបជាសមូហភាព។ យើងប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាប្រឈមនៃសតវត្សទី២១ និងបង្កើតបរិយាកាសអំណោយផលដើម្បីជំរុញសន្តិភាព និងធានាស្ថិរភាព សម្រាប់ប្រជាជន ហើយយើងរក្សាការតាំងចិត្តលើសហត្ថិភាព កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងការតភ្ជាប់សេដ្ឋ កិច្ច និងវប្បធម៌ដែលផ្តោតលើប្រជាជន ជាមួយនឹងវប្បធម៌នៃការសន្ទនា និងការចរចាដោយបើកចំហ បរិយាប័ន្ន និងស្មោះស្ម័គ្រ ដោយផ្អែកលើច្បាប់អន្តរជាតិជាមធ្យោបាយតែមួយគត់ដែលអាចសម្រេចបាន និងចង់បានដើម្បី ដោះស្រាយជម្លោះ។

យើងទទួលស្គាល់ និងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះជម្លោះដែលកំពុងបន្តកើតមាន និងកំពុងផ្ទុះឡើងថ្មីៗនៅទូទាំងតំបន់ និងពិភពលោក និងចំពោះបញ្ហាទឹកដីនាពេលបច្ចុប្បន្ននៅក្នុងតំបន់មួយ ចំនួននៃពិភពលោកដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរួមនៃសមាជិកទាំងអស់ក្នុងសហគមន៍ សកល ដោយសារកំណើននៃការពឹងផ្អែកគ្នា និងការតភ្ជាប់គ្នាទៅវិញទៅមកក្នុងចំណោមប្រទេសនានា។ ក្នុងន័យ នេះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងបន្តកើតមាន ជាពិសេសមហន្តរាយ មនុស្សធម៌ដ៏ធំសម្បើមនេះ។ យើងបញ្ជាក់យ៉ាងមុតមាំថា យើងប្រឆាំងនឹងអំពើហិង្សាគ្រប់ទម្រង់ ដូច្នេះហើយ យើងយល់ព្រមជំរុញភាគីទាំងអស់ដែលមានជម្លោះនៅក្នុងផ្នែកណាមួយនៃពិភពលោកឱ្យបញ្ឈប់ការប្រយុទ្ធ និង ចរចាដោយស្មោះត្រង់ និងដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ។

ការទូតនយោបាយ និងសភា ដើម្បីសន្តិភាព

យើងបញ្ជាក់សារជាថ្មីថា គណបក្សនយោបាយមិនអាចខ្វះលទ្ធិប្រជាធិបតេយ្យបានទេ ដែលនោះគឺជា កម្លាំងចលករដ៏សំខាន់ដើម្បីជំរុញប្រជាធិបតេយ្យ និងតម្លៃអ្នកនិយមកណ្តាល។ វាគឺជាកត្តាបង្រួបបង្រួមដ៏សំខាន់ មួយក្នុងការពង្រឹងទំនាក់ទំនងសង្គម និងការយល់ដឹងរបស់ប្រទេសនីមួយៗ ព្រោះវាតំណាងឱ្យមនុស្សដែលមាន ពណ៌សម្បុរ វណ្ណៈ និង សាវតាផ្សេងៗគ្នានៅលើវេទិការួមមួយ។ ការពង្រឹងគណបក្សនយោបាយ មានន័យថា សង្គមកាន់តែរឹងមាំ និងស្វាហាប់ ដោយបានផ្សាភ្ជាប់គ្នាដោយចក្ខុវិស័យរួមគ្នាដើម្បីថ្ងៃស្អែកឱ្យកាន់តែល្អប្រសើរ។ ក្នុងន័យនេះ យើងសង្កត់ធ្ងន់ថា វាមានសារៈសំខាន់សម្រាប់គណបក្សនយោបាយក្នុងការរក្សាភាពបើកចំហ ងាយ ស្រួលយល់ បរិយាប័ន្ន ប្រសិទ្ធភាព តភ្ជាប់ និងឆ្លើយតបចំពោះមនុស្សដែលខ្លួនតំណាង ហើយមានការប្រុង ប្រយ័ត្នចំពោះអំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមរបស់ខ្លួន។ យើងក៏បានសង្កត់ធ្ងន់ថា គណបក្ស នយោបាយគួរតែធានាបាននូវសិទ្ធិ និងសំឡេងរបស់ប្រជាជនទាំងអស់ ដូចជា សហគមន៍មូលដ្ឋាន ជនជាតិភាគ តិច ជនចំណាកស្រុកស្របច្បាប់ ស្ត្រី និងយុវជន ដែលត្រូវរួមបញ្ចូលក្នុងដំណើរការបង្កើតគោលនយោបាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×