រដូវក្តៅតែងមិនត្រូវបានមនុស្សជាច្រើនចូលចិត្ត ដោយសារអាកាសធាតុក្តៅ ស្អុះស្អាប់ ប៉ុន្តែពុំសូវមាននរណាដឹងថា រដូវក្តៅគឺជារដូវល្អសម្រាប់សុខភាព, តាម Medicaldaily ។
. បំពេញវីតាមីន D
រឿងមានប្រយោជន៍បំផុតសម្រាប់សុខភាពពីរដូវក្តៅ គឺជាវីតាមីន D ។ រដូវក្តៅជួយរក្សាប្រភពផ្គត់ផ្គង់វីតាមីន D ស្ថិរភាពសម្រាប់សរីរាង្គ, ពន្យឺតដំណើរការជរាភាព, ទប់ស្កាត់រលាក, កែប្រែឲ្យប្រសើរសុខភាពឆ្អឹង, ជួយឲ្យប្រព័ន្ធអង្គបដិបក្ខខ្លាំងក្លា ។ ថ្មីៗនេះ ការស្រាវជ្រាវមួយបង្ហាញថា វីតាមីន D អាចធ្វើឲ្យថយចុះហានិភ័យឆាប់ស្លាប់ នៅអ្នកមានបញ្ហាបេះដូង ។
. រដូវរបស់ផ្លែឈើ
រដូវក្តៅ ជារដូវសម្បូរផ្លែឈើ ដែលអាចជួយឲ្យយើងទប់ស្កាត់ការបាត់បង់ទឹក និងផ្គត់ផ្គង់សារជាតិជីវជាតិចាំបាច់សម្រាប់សរីរាង្គ ។
. បែកញើស គឺល្អសម្រាប់សុខភាព
អ្នកបែកញើស, សរីរាង្គអ្នកត្រជាក់ ហើយចលនាឈាមរត់នឹងល្អជាង ។ បែកញើស ដោយសាររដូវក្តៅ ក៏ជួយសំអាតស្បែក ដោយវិធីជម្រះស្អាតបាក់តេរី, ធូលីកខ្វក់, ប្រេង… ។ បែកញើសនៅពាក់ព័ន្ធដល់ការរំដោះ endorphin ជួយកែប្រែសភាពផ្លូវចិត្ត និងសុខភាពស្មារតីរបស់អ្នកឲ្យល្អប្រសើរឡើង ។
. បេះដូងមាំមួនជាង
ការស្រាវជ្រាវបង្ហាញថា ហានិភ័យកើតជំងឺបេះដូង កើនឡើងក្នុងរដូវត្រជាក់ តែទាបបំផុតនៅរដូវក្តៅ ។
ពួកអ្នកជំនាញការនៅពុំទាន់កំណត់បានមូលហេតុច្បាស់លាស់ តែផលប្រយោជន៍នេះអាចបង្ហាញថា ដោយសារសុខភាពទូទៅរបស់អ្នកល្អជាងក្នុងរដូវក្តៅ ។ កម្រិតកូឡេស្តេរ៉ូលល្អត្រូវបានចាត់ទុកថាខ្ពស់ជាងក្នុងរដូវក្តៅ ប្រៀបនឹងខែត្រជាក់ ៕
លីសា