Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ នឹង​ធ្វើឲ្យ​តំបន់​អាង​ទន្លេមេគង្គ អាចនឹងទទួល​ទឹកទន្លេ​ហក់​ឡើង ជាថ្មី​

​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា កម្ពុជា នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ ធ្វើឲ្យ​តំបន់​អាង​ទន្លេមេគង្គ​​អាចនឹងទទួល​ទឹកទន្លេ​ហក់​ឡើង ជាថ្មី​ម្តងទៀត ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៤​ខែ​សីហា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ ដោយ​បាន​បញ្ជាក់ថា​​បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ សីហា​ ​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ បាន​កើតឡើង​លើ​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ទន្ទឹមនឹងនេះ កម្ពុជា​ ​ក៏​បាននិងកំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ​ផងដែរ​។ ក្រសួង បាន​និង​កំពុង​បន្ត​តាមដាន់​លើ​បា​តុ​ភូមិ​ធម្មជាតិ​នេះ​​យ៉ាង​យកចិត្តទុកដាក់ ហើយ​នឹង​ជម្រាបជូន​នូវ​ព័ត៌មាន ជា​បន្តបន្ទាប់​បន្ថែមទៀត​។ ឥទ្ធិពល​នេះ មក​លើ​តំបន់​អាង​ទន្លេមេគង្គ​ ​ចាប់ពី​តំបន់​ស្ថានីយ​តម្រង​ទឹកភ្លៀង ជល​សាស្ត្រ នគរ​ភ្នំ (​ខ្សែវ័ណ្ឌ​ទី​១៧ នៃ​រយៈទទឹង​ខាងជើង​) ទៅ​ទិស​ខាងជើង​ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​បង្គួរ ទៅ​ច្រើន ។ ការ​ធ្លាក់ភ្លៀង​នេះ អាច​នឹង​បង្ក​ឲ្យ​ទឹក​ទន្លេមេគង្គ ហក់​ឡើង​ជា​ថ្មី​ម្តងទៀត​៕ ដោយ ​៖ ​កូឡាប​

×