ភ្នំពេញ ៖ នៅថ្ងៃទី22 ខែវិច្ឆិកា The Pinnacle Residence សម្រេចសមិទ្ធផលនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍ប្រគល់ទទួលផ្ទះដ៏ធំបំផុតមួយនៅក្នុងប្រវត្តិទីផ្សារអចលនទ្រព្យ កម្ពុជាយ៉ាងជោគជ័យ ដោយបើកទូលាយឱ្យអ្នកសារព័ត៌មានផ្សេងៗបានចូលរួមទាំងអស់គ្នា។ កម្មវិធី ដ៏អស្ចារ្យនេះមិនត្រឹមតែជានិមិត្តរូបនៃការប្រគល់ទទួលផ្ទះដោយជោគជ័យរបស់គម្រោង The Pinnacle Residence ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពគ្រប់គ្រងនិងជំនាញរបស់ក្រុមការងារ គម្រោងតែប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីការទន្ទឹងរង់ចាំរបស់ម្ចាស់ផ្ទះជាង 1,000 នាក់ដែលមកពីប្រទេសជាង 10 ប្រទេស ដែលចង់បានការរស់នៅថ្មីស្រឡាងមួយ។
កម្មវិធីប្រគល់ទទួលផ្ទះនេះទទួលបានជោគជ័យដែលពុំធ្លាប់មានពីមុនមក ម្ចាស់ផ្ទះមកទទួលផ្ទះ ដោយផ្ទាល់រហូតដល់ 99% ដែលទិន្នន័យនេះមិនត្រឹមតែជាតឹកតាងដ៏រឹងមាំក្នុងការឆ្លុះបញ្ចាំងពីគុណ ភាពគម្រោងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងឱ្យឃើញផ្ទាល់អំពីការទទួលស្គាល់និងជឿទុកចិត្ត ខ្ពស់របស់ទីផ្សារនិងម្ចាស់ផ្ទះទាំងអស់ចំពោះគម្រោង The Pinnacle Residence។
ដើម្បីធានាថាម្ចាស់ផ្ទះទាំងអស់ទទួលបានសេវាកម្មជាពិសេសលក្ខណៈឯកជន ក្រុមការងារ គម្រោងបានបង្កើតផ្នែកទំនាក់ទំនងអតិថិជនដំបូងគេបំផុតនៅកម្ពុជា ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីខិតខំប្រឹងប្រែងលើកកម្ពស់ការពេញចិត្តរបស់អតិថិជន ផ្តល់ជូនម្ចាស់ផ្ទះនូវបទពិសោធរស់នៅដ៏ ល្អឥតខ្ចោះ។ ផ្នែកទំនាក់ទំនងអតិថិជនគឺជាស្ពានតភ្ជាប់រវាងសហគ្រាសនិងអតិថិជន ដើរតួនាទីយ៉ាងសំខាន់។ នេះមិនត្រឹមតែជាទំនួលទទួលខុសត្រូវក្នុងការទំនាក់ទំនងទៅវិញទៅមករវាងក្រុមហ៊ុននិង អតិថិជនឱ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីកាន់តែសំខាន់ក្នុងការគ្រប់គ្រង អតិថិជន បម្រើអតិថិជន រក្សាទំនាក់ទំនងជាមួយអតិថិជន អភិវឌ្ឍទំនាក់ទំនងអតិថិជន ជាដើម។ តាមរយៈសេវាកម្មដ៏ជំនាញនិងល្អិតល្អន់ទាំងនេះ យើងមានគោលបំណងបង្កើតនិងថែរក្សាការពារ ទំនាក់ទំនងល្អជាមួយអតិថិជន ជម្រុញដល់ការអភិវឌ្ឍអាជីវកម្មរបស់គម្រោងឱ្យកាន់តែរីកចម្រើន ពង្រឹងដល់ការកសាងម៉ាកយីហោ ឈរជើងនិងធ្វើជាគំរូនៅក្នុងវិស័យនេះ។
ការប្រគល់ទទួលផ្ទះលើកនេះ យើងបានបង្កើតក្រុមការងារប្រគល់ផ្ទះជាពិសេស ដែលប្រមូលផ្តុំ ទៅដោយអ្នកជំនាញនៅក្នុងវិស័យនេះ ហើយប្រើប្រាស់វិធីសាស្ត្រនៃការប្រគល់ទទួលផ្ទះដោយបែង ចែកជាក្រុម និងណាត់ទុកជាមុន។ វិធីសាស្ត្រនេះបែងចែកចំនួនម្ចាស់ផ្ទះដែលមកទទួលផ្ទះទៅតាម ចំនួនដែលបានណាត់ទុកមុន ដើម្បីគ្រប់គ្រងឱ្យបានម៉ត់ចត់ទៅលើចំនួនម្ចាស់ផ្ទះដែលត្រូវទទួល សេវាកម្ម ហើយធានាថាម្ចាស់ផ្ទះទាំងអស់សុទ្ធតែទទួលបានសេវាកម្មពិសេសមួយទល់នឹងមួយ នៅ ពេលប្រគល់ទទួលផ្ទះរបស់ខ្លួន ទទួលបានបទពិសោធនៃការទទួលផ្ទះដ៏រីករាយនិងងាយស្រួល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី