ខេត្តសៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រវត្តិសាស្រ្ដដែលជួបប្រទះពីគ្រាប់មីន ជាបទពិសោធន៍ចូលរួមចែករំលែកទៅកាន់ពិភពលោកវិញ តាមរយៈការចូលរួមដោះមីនរបស់កម្ពុជា តាមបណ្ដាប្រទេសនានាជុំវិញពិភពលោក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី