Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យក្រសួងរៀបចំដែនដី ត្រូវបន្តសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបុរី

ភ្នំពេញ ៖ លើការងារដោះស្រាយវិវាទបុរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រសួងត្រូវបន្តសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាបុរី ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និងការពារបាននូវស្ថេរភាពឧស្សាហកម្មអចលនទ្រព្យ។

អនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ វិច្ឆិកា ២០២៤។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រចំពោះឯកឧត្តមរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ដែលបានដាក់ចេញនូវសមរភូមិការងារចំនួន៥ លើការងាររបស់ខ្លួន ខណៈចាប់ពីដើមអាណត្តិទី៧នេះ ក្រសួងបានសម្រេចបានសមិទ្ធផលជាច្រើនជាពិសេសលើការងារដោះស្រាយវិវាទដីធ្លី បញ្ហានៅតាមបុរី និងការចុះបញ្ជីធ្លីនៅក្នុងប្រទេសកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀត ក្នុងក្របខ័ណ្ឌវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក្រសួងត្រូវ ៖

  • បន្តរៀបចំចាត់ចែង និងគ្រប់គ្រងតំបន់បឹងទន្លេសាប ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការកសាងមូលដ្ឋានសេដ្ឋកិច្ចតំបន់នេះឱ្យកាន់តែរឹងមាំ ដែលនឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងទូទាំងប្រទេស ដោយចាប់ផ្តើមពីការ ពិនិត្យ និងកែតម្រូវលក្ខខណ្ឌនៃការប្រើប្រាស់ដីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃសក្តានុពលតំបន់។
  • បន្តអនុវត្ត និងស្វែងរកដំណោះស្រាយសមស្របដើម្បីពន្លត់បញ្ហានានាដែលនៅសេសសល់ នៅតំបន់អង្គរ ព្រមទាំងប្រកាន់យកដំណោះស្រាយសមស្រប ក្នុងបរិយាកាសមានតុល្យភាពរវាងការការពារ និងអភិរក្សតំបន់បេតិកភណ្ឌអង្គរផង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅក្នុងភូមិទាំង ១១៤ ក្នុងតំបន់អង្គរឱ្យបានប្រសើរផង ឆ្លើយតបទៅនឹងតម្រូវការ ស្របតាមបរិបទសេដ្ឋកិច្ចសង្គមនៅតំបន់រមណីយដ្ឋានអង្គរ ដោយប្រកាន់ខ្ជាប់ទស្សនៈ “លើកតម្កើងកេរ្តិ៍មរតកវប្បធម៌ពីដូនតា រក្សាជីវភាពក្សេមក្សាន្តរបស់ប្រជាជន” ដោយឈរលើមូលដ្ឋាននៃការរៀបចំឡើងវិញ នូវលក្ខខណ្ឌនៃការប្រើប្រាស់ដី ស្របតាមគោលការណ៍លើកកម្ពស់ ការអភិរក្ស និងគាំទ្រសកម្មភាពទេសចរណ៍ក្នុងតំបន់នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×