Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ.ដ.ក. ៖ វិវាទកិច្ចសន្យាលក់ដីទិញដីនិងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ណុប គុជ, លោក វ៉ាន់ ប៊ុនថន និងលោកស្រី ណុប ចាន់លក្ខិណា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នូវវិវាទកិច្ចសន្យាលក់ទិញដីនិងផ្ទះមួយករណី បានដោយជោគជ័យ។

ចំពោះសំណុំរឿងពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដីនិងផ្ទះនេះ បានអូសបន្លាយអស់រយៈពេល ៤ ឆ្នាំ និងគូភាគីធ្លាប់បានប្តឹងផ្តល់គ្នាទៅតុលាការជាន់ខ្ពស់ ប៉ុន្តែនៅមិនទាន់បានដោះស្រាយបញ្ចប់នៅទ្បើយ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សា។

គូភាគី​ តាមរយៈ​មេធាវីជាតំណាងរបស់ខ្លួន​ បានចូលរួមក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ​ ក្រោមការដឹកនាំរបស់​មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទនៃ​ អ.ដ.ក.​ តាំងពីពេលចាប់ផ្តើមនីតិវិធី រហូតឈានដល់ការឯកភាពគ្នាបញ្ចប់វិវាទ​ ហើយបានចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×