ក្រសួងទេសចរណ៍សូមជម្រាបជូន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកំពត ជាពិសេស ចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពតបានចុះពង្រឹងគុណភាព សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងបានរៀបចំជាតារាងសេវាកម្មស្នាក់នៅ ដោយមានឈ្មោះអាជីវកម្ម អាសយដ្ឋាន លេខទំនាក់ទំនង និងតម្លៃបន្ទប់។
សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមកម្សាន្តក្នុង ពិធីបុណ្យសមុទ្រនៅខេត្តកំពត ដោយក្តីសប្បាយរីករាយ ក្រោមដំបូលនៃសន្តិភាព។