រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តទង្វេី ឬសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំអោយប៉ះពាល់ដល់កិត្តិយល សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់ ។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានសូមច្រានចោលទាំងស្រុង នូវព័ត៌មានក្លែងបន្លំ និងការ បង្ហោះព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖
- ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng 1)
២. ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG_REALTOR66)
M. KHIEV PHEARAVUTH (https://t.me Khievphearavuthix)
ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី