Wednesday, December 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធផលរបស់យើងលើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រ«ផ្ការីក»ទាំងអស់ សូម្បីជោគជ័យយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក» ដោយសម្តេចបានរៀបរាប់ថា៖ ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។

យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយ យើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សិលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា។

សូមជូនរូបថតផ្ការីកមួយសន្លឹកទើបរក
ឃើញមិនដឹងថតពេលណា តែបើមើលក្បាលខ្សែក្រវាត់អាចទើបអាយុក្រោម៥០ឆ្នាំ។ រាំជាមួយប្រពន្ធពេលចូលរួមសកម្មភាពកាកបាទក្រហម។

សម្តេចបន្តថា ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទគឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

×