Wednesday, December 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«រសជាតិម្ហូបអាហារខ្មែរ ជាបេតិកភណ្ឌ​នៃអាហារខ្មែរ»  បង្ហាញពីភាពប៉ិនប្រសប់ ប្រពៃ​ណី វប្បធម៌ សង្គម និងទាក់ទាញឱ្យមានទំនាក់ទំនងជិតស្និទ្ធសង្គម 

ក្នុងសិក្ខាសាលា ស្តីពី «រសជាតិម្ហូបអាហារកម្ពុជា, បេតិកភណ្ឌ​នៃការ​ធ្វើម្ហូបអាហារខ្មែរ» ក្រុមអ្នកជំនាញវប្បធម៌ និងម្ហូបអាហារខ្មែរ បានបង្ហាញថា ម្ហូបអាហារខ្មែរ ពិតជាមានភាពសម្បូរបែប ភាពបប៉ិនប្រសប់ ឈ្លាសវៃ ដែលបានបង្ហាញក្នុងប្រវត្តិសាស្ត្រ ប្រពៃ​ណី វប្បធម៌ សង្គម និងបង្ហាញចំណេះដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបប ទំនាក់ទំនងសង្គម ដែលជាទំនៀមទម្លាប់នៃការធ្វើម្ហូបអាហាររបស់កម្ពុជា​ មាន​ការវិវត្តទៅតាមសម័យកាល ហើយក៏ជាផ្នែកមួយសំខាន់នៃការទាក់ទាញទេសចរផងដែរ។

ការជជែកពិភាក្សារកឱ្យឃើញអំពីវិសាលភាពនៃ «រសជាតិម្ហូបអាហារកម្ពុជា, បេតិកភណ្ឌ​នៃការ​ធ្វើម្ហូបអាហារខ្មែរ» នេះ ធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ លោក​សាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) , មានសិក្ខាកាមចូលរួមប្រមាណ ៣២០នាក់ ក្នុងនោះមាន លោក​សាស្រ្តា​ចារ្យបណ្ឌិត អាំង ជូលាន, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ​នៃ ECOSOCC, តំណាងសាលាបង្រៀនធ្វើម្ហូប, តំណាងភោជនីយដ្ឋាន, តំណាងឯកអគ្គរាជ​ទូត-រដ្ឋទូតមួយចំនួន, ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួង​ស្ថា​ប័ន​ពាក់ព័ន្ធ, ដៃគូអភិវឌ្ឍ, តំណាងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី, ព្រមទាំងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។

អង្គសិក្ខាសាលា បានលើកទឹកចិត្តដល់ការបន្តវេននូវ​បេតិក​ភណ្ឌ​វប្បធម៌នៃម្ហូបអាហារខ្មែរ ដើម្បីលើកកម្ពស់មោទនភាពជាតិក្នុងការ​ចម្អិន​អាហារប្រកបដោយគុណភាព សុខភាព អនាម័យ រសជាតិ និងភាពទាក់ទាញ ព្រមទាំងផ្តល់កម្មសិទ្ធិបញ្ញាដល់សហគមន៍មូលដ្ឋានតាមរយៈការផ្សារភ្ជាប់វប្បធម៌ និងការធ្វើម្ហូបប្រពៃណីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជន។

ក្រុមអ្នកជំនាញវប្បធម៌ទាក់ទងទៅនឹងម្ហូបអាហារខ្មែរ បានបញ្ជាក់ថា ម្ហូប​អា​ហារខ្មែរ ដូចជាបានបង្ហាញនូវការប្រណិប័តន៍នៃវប្បធម៌ និងសាសនា និងរបៀបរៀបចំ​ដែល​ប្រទេសកម្ពុជាប្រើប្រាស់ និងត្រូវបានចាត់ទុកជាបេតិកភណ្ឌនៃអាហារខ្មែររួចទៅហើយ ក្នុងការទំនាក់ទំនងការទូតបែបទំនើប ជាកត្តាផ្តល់នូវការទាក់ទាញ និងជាអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គាំទ្រផលិតផលក្នុងស្រុក និងក៏ទាក់ទាញទេសចរអន្តរជាតិផងដែរ ព្រោះពួកគេក៏ចង់ភ្លក់ម្ហូបអាហារខ្មែរដែ៕ ពិសិដ្ឋ CEN

×