ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ, លោកវរសេនីយ៍ទោ ស៊ូ ចាយ អធិការនគរបានស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានដកមុខតំណែងពីអធិការ មកនៅជាមន្ត្រីធម្មតា ដោយសារតែល្មើសវិន័យនគរបាលជាតិកម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី