Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងទំនើងចំនួន ៨នាក់ កាប់គ្នានៅស្រុកបាទីកាលពីពេលថ្មីៗ ត្រូវបញ្ជូនទៅតុលាការ

ខេត្តតាកែវ៖ សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើងដល់សាធារណៈជន ករណីកាប់គ្នានៅស្រុកបាទីកាលពីពេលថ្មីៗឃាត់ខ្លួនចំនួន ៨នាក់ក្នុងចំណោមបក្ខពួក ១៣នាក់ក្នុងនោះមានជនដៃដល់ម្នាក់ នឹងម្នាក់ជាអ្នកបើកម៉ូតូ ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមក្មេងទំនើងទាំងនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបង្ហាញមុខ ក្មេងទំនើងចំនួន ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីកធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីវេលាម៉ោង ២,៥៦នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ។

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ក្មេងទំនើងទាំងនេះមុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែក្រុមជនរងគ្រោះបានយកដុំថ្មគុបទៅលើបក្ខពួកក្រុមគេមុន ទើបក្រុមជនសង្ស័យជិះម៉ូតូ ៦គ្រឿងមានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយវិញ។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ(ក្មេងទំនើង)បាននិយាយថា មុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែពួកគេខឹងនឹងក្រុមជនរងគ្រោះ ដែលបានធ្វើសកម្មភាពយកដុំថ្មគុបមកលើបក្ខពួកក្រុមគេមុន ទើបពួកគេជិះម៉ូតូ ៦គ្រឿង មានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយដើម្បីសងសឹកវិញ។

ក្រោយពីកើតហេតុភ្លាម និងមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញសមត្ថកិច្ចយើងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាក្រុមបក្ខពួកចូលរួមធ្វើសកម្មភាព ហើយនៅសល់ ៥នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងមានវិធានការ។

ក្រោយកើតហេតុ ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដតាកែវ សមត្ថកិច្ចយើងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាបក្ខពួកចូលរួមធ្វើសកម្មភាព នៅសល់ ៥នាក់ទៀតកំលាំងសមត្ថកិច្ចជំនាញកំពុងមានវិធានការ។

សូមបញ្ជាក់ថាជនសង្ស័យទាំង ៨នាក់ ៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់ទៀតខេត្ដកំពង់ស្ពឺ ពេលកិច្ចប្រតិបត្តិការបង្រ្កាបសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានម៉ូតូចំនួន ៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត។នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា: ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ៨នាក់មានឈ្មោះដូចខាងក្រោម៖ទី១- ឈ្មោះ ស្រ៊ន សំណាង ហៅឃ្លែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជនដៃដល់)។ ទី២- ឈ្មោះ ងាំ តូ ហៅតូ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (អ្នកបើកម៉ូតូ) ទី៣- ឈ្មោះ តក់ វណ្ណថេត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ទី៤- ឈ្មោះ ដៀប សុភ័ក្រ្ដ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ទី៥- ឈ្មោះ សុគន្ធា ថេង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ទី៦- ឈ្មោះ អ៊ន បូរ៉ា (ហៅយ៉ា) ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសំរោងខ្ពស់ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៧- ឈ្មោះ មុំ សំណាង (ហៅខ្មៅ) ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៨- ឈ្មោះ សារីម បូរី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងខ្នារ ឃុំព្រះនិពាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(៦នាក់នេះជាបក្ខពួក)។
បច្ចុប្បន្នជនសង្ស័យចំនួន ៨នាក់រួមទាំងវត្ថុតាង នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×