Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបមន្ត​ធ្វើឲ្យ​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ ២០​ឆ្នាំ​

​ទឹក​គឺជា​សារធាតុ​រាវ​ដែល​អ្នក​ត្រូវ​តែ​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ ព្រោះ​វា​ជួយ​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​មាំមួន ប៉ុន្តែ​ប្រសិនជា​ពេល​ដែល​អ្នក​ពិសារ​ទឹក ហើយ​អ្នក​ចេះ​បន្ថែម​របស់​ទាំង​៣​ប្រភេទ​ចូលទៅ​ក្នុង​នោះ អ្នក​នឹង​អាច​មាន​សម្រស់​ស្អាត​ជា​មិន​ខាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរតែ​ដាក់​ទៅ​ក្នុង​នោះ​?

​ទឹកឃ្មុំ​

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹកឃ្មុំ​រួចមកហើយ គឺ​វា​អាច​ជួយ​ធ្វើឲ្យ​ស្បែក​អ្នកតឹង និង​ម៉ត់​រលោង ហើយ​ប្រសិន​ជា​អ្នក​យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ឆុង​ជាមួយ​ទឹក​ញ៉ាំ​នៅពេល​យប់ វា​នឹង​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល ហើយ​មិន​ក្រោក​នៅ​ពាក់កណ្តាល​យប់​ឡើយ ដោយសារ​តែ​វា​ជួយ​រក្សា​សម្ពាធ​ឈាម​អ្នក​ឲ្យ​ថេរ​។​

​ក្រូចឆ្មារ​

​អ្នក​អាច​យក​ក្រូចឆ្មារ​នេះ​ចិត​ជា​ពីរ ឬ​បី​ចំណិត ហើយ​ឆុង​ជាមួយ​ទឹក​ចំនួន​ប៉ុន្មាន​ម៉ោង​ក្រោយ​ទើប​ញ៉ាំ នោះ​វា​នឹង​អាច​បញ្ចេញ​សម្ថ​ភាព​របស់​វា​ដោយ​ជួយ​អ្នក​ឲ្យមាន​សុខភាព​ល្អ ហើយ​មាន​សម្ជស្ស​កាន់តែ​ស្អាត និង​ក្មេង​ជា​វ័យ​។​

អំបិល​

​អំបិល​គឺជា​គ្រឿងផ្សំ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​នៅពេល​ដែល​អ្នក​ចម្អិនម្ហូប មិន​ខ្វល់​ថា​អ្នក​ធ្វើ​ម្ហូប​អ្វី​ទេ អ្នក​ត្រូវ​តែ​ដាក់​ជា​និច្ច វា​មិន​ត្រឹមតែ​អាច​ដាក់​ក្នុង​ម្ហូប​នោះទេ តែ​ប្រសិន​ជា​អ្នក​យក​វា​ទៅ​លាយ​ជាមួយ​ទឹក ហើយ​ញ៉ាំ នោះ​វា​នឹង​ជួយ​សម្រាប់​មេរោគ​ទាំងឡាយ​ដែល​មាន​ក្នុង​រាងកាយ​អ្នក ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​វា​នឹង​ជួយ​ការពារ​រាងកាយ​អ្នក​មិនឲ្យ​មាន​ជាតិពុល​ឡើយ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​នៅក្មេង​ជានិច្ច​៕

​ប្រភព​៖ flashsante

×