Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខផ្សារជម្ពូវ័នម្នាក់អនុវត្តន៍ការងារលើសពីតួនាទី ពាក់ព័ន្ធនឹងការឃាត់ម៉ូតូកំពុងធ្វើដំណើរ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ត្រូវបានបញ្ឈប់ពីការងារ

ភ្នំពេញ ៖ ប្រធានគណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន លោកលាប-ប៊ុនណ្ណារិទ្ធ បានសម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី ពាក់ព័ន្ធនឹងការឃាត់ម៉ូតូកំពុងធ្វើដំណើរ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅលើអ្នកសារព័ត៌មាន។

បើតាមសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ គណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណៈជន មេត្តាជ្រាបថា៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៥ មានសារព័ត៌មានFBR Plus News បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយភ្ជាប់នូវរូបភាពសន្តិសុខផ្សារប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើបងប្រុសជាអ្នកសារព័ត៌មានជិះម៉ូតូម៉ាក ភីស៊ីអ៊ិច ពណ៌ស ស្លាកលេខភ្នំពេញ1KU-3871។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន សូមធ្វើការបំភ្លឺ និង បញ្ជាក់ជូនឱ្យបានជ្រាបថាៈ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩ និង១០នាទីព្រឹក សន្តិសុខកំពុង រៀបចំសណ្តាប់ធ្នាប់លើផ្លូវជាតិលេខ៤ខាងមុខផ្សារជម្ពូវ័ន ពេលនោះមានបងប្រុសជាអ្នកសារព័ត៌មានជិះ ម៉ូតូម៉ាកភីស៊ីអ៊ិច ពណ៌ស ស្លាកលេខភ្នំពេញ1KU-3871បានជិះម៉ូតូ២ទៅ៣លើកថតវីដេអូលើដងផ្លូវ ពេលនោះ សន្តិសុខបានឃាត់ម៉ូតូរបស់គាត់គោលបំណងចង់ដឹងបងប្រុសថតវីដេអូនិយាយពីអ្វី ហើយបានប៉ះពាក្យសម្តី ឈ្លោះប្រកែកគ្នា បន្ទាប់មកគណៈកម្មការផ្សារបានប្រជុំសម្រេចបញ្ឈប់ការងាររបស់លោក គិត យឿន មុខងារ ជាសន្តិសុខផ្សារ ដោយសារគាត់អនុវត្តការងារលើសពីតួនាទី និងបានណែនាំជាច្រើនលើកច្រើនសារមិនព្រមស្តាប់ ហើយយោងតាមពាក្យស្នើសុំលាឈប់ពីការងារជាសន្តិសុខផ្សារជម្ពូវ័នរបស់សាមីខ្លួន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×