ភ្នំពេញ ៖ ប្រទេសបារាំងថ្កោលទោសអំពើឃាតកម្មលើលោក លិម គិមយ៉ា ពលរដ្ឋបារាំង និងជាសមាជិកគណបក្សប្រឆាំងកម្ពុជា ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែមករា នៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃសុក្រនេះ។
ប្រទេសបារាំងសូមសម្តែងមរណទុក្ខចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព។ ប្រទេសបារាំងមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សពក្នុងក្របខ័ណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល។ ប្រទេសបារំាងនឹងតាមដានដោយយកចិត្តទុកដាក់អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី