Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់​ជនសង្ស័យជាក្មេងទំនើងចំនួន​ ០២​ នាក់​ពាក់ព័ន្ធនឹងករណីនាំគ្នាដេញកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួស នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ នៅថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៥​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀងបានចេញ សេចក្តីប្រកាសព័ត៌មាន​ ស្តីពី​ “ការចោទប្រកាន់​ជនសង្ស័យជាក្មេងទំនើងចំនួន​ ០២​ នាក់​ ពាក់ព័ន្ធនឹងករណីនាំគ្នាដេញកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសនៅស្រុកស្វាយជ្រំ”។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដែលបង្កដោយក្មេងទំនើងចំនួន ០២ នាក់ បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួស រួចក៏នាំគ្នាជិះម៉ូតូរត់ចេញពីកន្លែងកើតហេតុ ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ខាងលើ ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ ជនសង្ស័យចំនួន ០២ នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៥ អ.យ.ខ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×