Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់! សត្វឆ្កែ Pitt Bull ខាំសម្លា.ប់ព្រះសង្ឃជាម្ចាស់ ដែលខំយកមកចិញ្ចឹមតាំងតូច សុគតក្នុងកុដិ២ថ្ងៃ ទម្រាំដឹង

ថ្មីៗនេះ បណ្តាសារព័ត៌មានថៃ បានចុះផ្សាយពីហេតុការណ៍ដ៏គួរឲ្យស្លុតរន្ធត់មួយ ខណៈដែលព្រះសង្ឃថៃមួយអង្គ ត្រូវបានសត្វឆ្កែចិញ្ចឹម Pitt Bull ខាំសម្លាប់ នៅក្នុងបន្ទប់យ៉ាងសាហាវ នៅក្នុងវត្ត Tambon Sai Ma ស្រុក Mueang Nonthaburi ខេត្ត Nongthaburi ។ ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ក៏ត្រូវបានគេសន្និដ្ឋានថា បានកើតឡើងកាលពីបីថ្ងៃមុន។

នៅកន្លែងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ Bang Sri Muang បានរកឃើញសពព្រះសង្ឃរងគ្រោះព្រះជន្ម ៤៦ ព្រះវស្សា ដេកផ្កាប់មុខក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជាន់ទី១ ជាមួយ​របួសត្រូវបានសន្មត់ថា​ដោយសារ​ត្រូវ​ឆ្កែ​ខាំ ខណៈកដៃ​របស់​គាត់​បាន​បាត់ រក​មិន​ឃើញ​បំណែក ហើយ​ផ្នែក​ខាងស្តាំ​នៃ​ក្បាល​របស់​គាត់ ​ត្រូវ​បាន​ខាំ​រហូត​ដល់​លលាដ៍​ក្បាល​។ ហើយតាមការសន្និដ្ឋាន គាត់បានស្លាប់ប្រហែល ២ ថ្ងៃ មកហើយ។

បើតាមប្រុសម្នាក់ ដែលជាកូនសិស្សលោក បាននិយាយថា ប្រហែលជាម៉ោង ១១ យប់ដល់ពាក់កណ្តាលអធ្រាត្រ គាត់បានដើរទៅកាន់កុដិព្រះសង្ឃ Luang Phi Bannadit ព្រោះគាត់មិនបានឃើញវត្តព្រះអង្គនៅខាងក្រៅតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។ តែអ្វីដែលចម្លែកនោះ គឺភ្លើង​នៅ​ក្នុង​បន្ទប់​នៅ​តែ​បើក ហើយ​រថយន្ត​របស់គាត់​បាន​ចត​នៅ​មុខ​កុដិ។ ដូច្នេះ គាត់ក៏​បាន​គោះ​ទ្វារ ប៉ុន្តែ​គ្មាន​ការឆ្លើយតបនោះទេ។ នៅពេលនោះ គាត់ក៏បាន​លូក​ដៃ​ទៅ​បើក​ទ្វារ ហើយ​ពេល​គាត់​បើក​ក៏​ឃើញ​សត្វឆ្កែ Pitt Bull ​ដែល​ព្រះសង្ឃ​ចិញ្ចឹមបានស្ទុះ​រត់​ចេញ។ បន្ទាប់មក គាត់​ដើរចូល​ទៅ​ក្នុង ក៏ប្រទះ​ឃើញ​ព្រះសង្ឃ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម។ ភ្លាមៗនោះ ​គាត់​ក៏​ប្រញាប់​ទៅ​ប្រាប់​​អាចារ្យវត្ត និង​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ ។

បុរសជាកូនសិស្សនោះបានបន្ត​ថា ព្រះសង្ឃ Luang Phi Bannadit គឺជា​លេខា​ព្រះ​ចៅ​អធិការវត្ត។ ហើយឆ្កែ​នោះ​មាន​ឈ្មោះ​ថា George ដែល​មាន​អាយុ​ប្រហែលជាង១​ឆ្នាំ។ ហ្លួងភីបានសុំយកវាតាំងពីវានៅជាកូនឆ្កែ។ ពួកគេ​បាន​រក្សា​វា​ជា​មួយ​គ្នា​នៅ​ក្នុង​កុដិ​របស់​ព្រះសង្ឃ។ គាត់មិនដឹងថាមូលហេតុអ្វីបានជាវាខាំគាត់ទេ ប៉ុន្តែ George ធ្លាប់ខាំ Luang Phi ជាច្រើនដងមកហើយ និងសូម្បី​តែ​ពេល​ដែលព្រះអង្ក ​ឲ្យ​អ្វីៗស៊ី ​ក៏វា​ស្ទុះ​មក​ខាំ​គាត់ដែរ។ ក្រោយ​មក​គាត់​ក៏មិន​ដឹង​ថា​អ្នក​ណា​យក​ឆ្កែ​មក​ចិញ្ចឹម​ ព្រោះ​ខាងវត្ត​មិន​ហ៊ាន​រក្សាទុក​ទេ ។

ទោះជាយ៉ាងណា ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅឲ្យកាន់វិទ្យាស្ថានកោសល្យវិច្ច័យធំ Forensic ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់ព្រះសង្ឃខាងលើបន្ថែមទៀត៕

×