មានអាហារដ៏ឆ្ងាញ់ សម្បូរជីវជាតិដែលមនុស្សជាច្រើនចូលចិត្តតាំងពីក្បាលដល់ជើង ដោយមិនរំលងចោលផ្នែកណាមួយឡើយ ។ ប៉ុន្តែ តាមអ្នកជំនាញការជីវជាតិ មានផ្នែក៣លើខ្លួនមាន់ ដែលទោះបីឆ្ងាញ់ដល់ថ្នាក់ណាក៏មិនគួរទទួលទានដែរ ។
១- គូទមាន់
គូទមាន់ជាតំបន់ប្រមូលផ្តុំនៃកូនកណ្តុរ, ដែលជាកូនកណ្តុរនៃម៉ូលេគក្រូ, ពេលមាន់ស៊ីចំណីអាចលេបតាមបាក់តេរី និងវីរុស មិនតែប៉ុណ្ណោះទាំងសារជាតិបង្កមហារីក, តែមិនអាចត្រូវបំបែកបំផ្លាញ ឬកម្ចាត់ចេញក្រៅ, ហេតុនេះវាបង្ខំត្រូវប្រមូលផ្តុំនៅគូទមាន់ ។ ក្រោយមួយរយៈពេលវែង កន្លែងនេះក្លាយទៅជា «ឃ្លាំងផ្ទុកជាតិពុល» ស្តុកបាក់តេរី, វីរុស ។
២- ស្បែកមាន់
ស្បែកមាន់ទោះបីឆ្ងាញ់ តែបែរជារបស់គ្មានប្រយោជន៍សម្រាប់សុខភាព ។ ក្នុងស្បែកមាន់មានច្រើនសារជាតិខ្លាញ់ បរិមាណកូឡេស្តេរ៉ូលខ្ពស់, ជាកន្លែងផ្ទុកយ៉ាងច្រើននូវសារជាតិកខ្វក់, បាក់តេរី និងពន្លកជំងឺពីបរិស្ថានខាងក្រៅ ។
៣- កមាន់
ផ្នែកកមាន់សាច់យ៉ាងតិច សំខាន់ជាស្បែកនិងឆ្អឹង តែបែរជាផ្ទុកយ៉ាងច្រើននូវសរសៃឈាម និងប្រមូលផ្តុំយ៉ាងច្រើននូវក្រពេញកូនកណ្តុរឆ្លងកាត់ ។ ម្តងម្កាលបរិភោគមាន់នោះគ្មានបញ្ហាអ្វីទេ តែត្រូវបកស្បែកចោល មិនត្រូវបរិភោគញឹកញាប់ ព្រោះនៅតំបន់ក ភាគច្រើនផ្ទុកជាតិពុលពីអាហារដែលសត្វមាន់ស៊ីរាល់ថ្ងៃ ៕ លីសា