ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារយ៉ាងដូច្នេះថា បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។
ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះ ទៅឪពុកម្តាយដើម្បីមានដើមទុនរកស៊ី។
សម្តេចតេជោ បានថ្លែងថា កូនមួយនេះបានផ្ញើសារសុំលុយជាបន្តតែខ្ញុំមិនឆ្លើយ។
ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូនមួយនេះ ដូចមានសំឡេងក្នុងនេះស្រាប់។
មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ។
សម្តេចប្រធានព្រឹទ្ធសភា បានបន្តទៀតថា កន្លងមកដោយមានការសម្របសម្រួលតុលាការ បានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។
ពេលនេះ ខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។
បញ្ជាក់កន្លងមក ខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ មិនមែនលើកលែងការចោទប្រកាន់នោះឡើយ។
សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់ តើគាត់សមនឹងទទួលបានការអនុគ្រោះ
ឲ្យនៅប្រទេសជប៉ុនឬទេ បន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី