Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់រៀងមែន! បារមីព្រះម៉ែឥន្ទ្រទេវី ចេញមកទៀតហើយ ក្រោយសម្ងំស្ងាត់មួយរយៈ

ជឿថាបងប្អូនមហាជន នៅចាំ និងស្គាល់រួចមកហើយ ពីស្រ្តីម្នាក់ដែលលក់ថ្នាំឱសថបុរាណតាមអនឡាញសុខៗ ក៏ស្រាប់តែតាំងខ្លួនថា ​បារមី «ព្រះនាង​ឥន្ទ្រ​ទេវី» សណ្ឋិត បញ្ចេញប្ញទ្ធី ​ផ្អើល​ដល់​យាយ​ៗនៅ​ភ្នំ​គូលែន នាំគ្នា​ក្រាបសំពះ និង​ផឹកទឹក​បារមី​ព្រោងព្រាត​ ដើម្បីទទួលបានក្ដីសុខ និងលាភជ័យ ដ៏គួរឲ្យហួសចិត្តខ្លាំងបំផុត​។

ទោះជាយ៉ាងណា​ ក្រោយរងព្យុះរិះគន់ពីមហាជនដូចទឹកបាក់ទំនប់ នៅទីបំផុត ស្រ្តីតាំងខ្លួនជាបារមីព្រះនាងឥន្ទ្រទេវី រូបនេះ ក៏ត្រូវបានសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា បញ្ឈប់រាល់ការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ។

តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញវីដេអូ ស្រ្តីលក់អនឡាញ តាំងខ្លួនជាបារមីព្រះនាងឥន្ទ្រទេវី ខាងលើ ចេញមកទៀតហើយ ដោយបាននិងកំពុងតែបង្ហាញពីការប្រើសិល៍ ព្យាបាលប្រោសត្វលោក នៅឯក្នុងប្រសាទអង្គរ បន្ទាប់ពីស្រ្តីរូបនេះបានសម្ងំស្ងប់ស្ងាត់អស់មួយរយៈធំ។

ពិតណាស់ ជាមួយការបង្ហាញវត្តមានជាថ្មីនេះ ឃើញថាមហាជនជាច្រើនបានចូលបញ្ចេញមតិសម្តែងការហួសចិត្តឡើងព្រោងព្រាត និងបានដាក់ឲ្យបែបនេះថា «នាងហ្នឹង អត់រៀងចាលមែន! សង្ឃឹមថា លើកនេះនឹងបានទៅសមាធិនៅព្រៃសហើយ ទើបរៀង» ។ រីឯអ្នកផ្សេងទៀត ព្រោះតែឃើញបុរសចំណាស់ឱនក្បាលឲ្យមនុស្សស្រី មិនដឹងជាបារមីសណ្ឋិតមកពីណាពីណី កាន់លេងបែបនេះ ក៏បានដាក់ឲ្យផងដែរថា «តាហ្នឹង បើឱ្យនាងហ្នឹងយកជើងដាក់ក្បាលទៀត បានរឹតតែរាសីខ្ពស់ហ្មង….»៕

×