Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមាគមឧកញ៉ាកម្ពុជា កោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលបំភ្លឺករណីផ្សព្វផ្សាយនៅតាមបណ្តាញសង្គម

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នា ដើម្បីកោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រោយមានការផ្សព្វផ្សាយថា លួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា។

បើតាមលិខិតសមាគមឧកញ៉ាកម្ពុជា គឺ Love Riya ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡាញ ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំនាថ្ងៃស្អែក គឺនៅម៉ោង ៩:០០នាទីព្រឹក នៅការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ)។ គោលដៅនៃការប្រជុំនេះ គឺដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ចំណែកលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) គឺតម្រូវឱ្យ Love Riya ចូលមកកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី០១ ក្រសួងមហាផ្ទៃ វេលាម៉ោង០៩:០០ នាទីព្រឹកដូចគ្នា។ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុ នៃការកោះហៅនេះនៅឡើយទេ។

ការកោះហៅអ្នកលក់ឡេរូបនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា ឧកញ៉ារូបនេះ បានលួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×