Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើកំហុសឡាន ឬម៉ូតូ? នារីស្រស់ស្អាត ត្រូវបាត់បង់ជីវិ.តក្រោមកង់រថយន្តដ៏សែនរន្ធ.ត់ ដោយសារតែ…

ពិតជាគួរឲ្យរន្ធត់តក់ស្លុតណាស់ ដែលនារីរូបស្រស់ស្អាតម្នាក់ បានត្រូវស្លាប់ទាំងវ័យក្មេង បន្ទាប់ពីនាងបានកំពុងធ្វើដំណើរហើយដួលម៉ូតូ ត្រូវបានរថយន្ត១គ្រឿង កិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅលើផ្លូវ៣០ម៉ែត្រ​ សង្កាត់ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ១០ និង ៤៥ នាទី ព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៥។

បើតាមបងប្អូនសាច់ញាតិ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហេង សារ៉ាត់ អាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបច្ចុប្បន្ន ធ្វើការនៅក្រុមហ៊ុនឯកជនមួយ (ខាងផ្នែកគណនេយ្យ) និងស្នាក់នៅក្នុងបុរីសាន់នី។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះ ប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះបានជិះម៉ូតូម៉ាក Zoomer បើកបរដោយបុរសម្នាក់។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែត្រូវឡានកិននារីរងគ្រោះដែលជិះពីក្រោយ ធ្លាយខួរស្លាប់យ៉ាងអាណោចអាធម ខណៈបុរសជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

តែក្រោយមក ក៏មានព័ត៌មានចុះផ្សាយនៅលើបណ្តាញសង្គមថា «ឡានបុកម៉ូតូ បណ្តាលឱ្យនារីស្រស់ស្អាតម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុទាំងព្រឹក រីឯរថយន្តបើករត់គេចខ្លួនបាត់ស្រមោល» ។ ទោះជាយ៉ាងណា បើតាមពិនិត្យវីដេអូកាមេរ៉ារថយន្តបើកពីក្រោយ ដែលថតបានពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្តែងៗ ត្រូវបានគេមើលឃើញថា តាមពិតទៅ មិនមែនឡានបុកម៉ូតូទេ គឺដោយសារម៉ូតូនារីរងគ្រោះ បានបើកវ៉ាជែងមិនប្រយ័ត្ន ក៏វាក់នឹងរថយន្តមកពីខាងមុខ ហើយទំនងជាដួលខ្លួនឯង ខ្ទាតនារីរងគ្រោះចូលកង់ឡានដឹកទំនិញ១គ្រឿង ដែលកំពុងបើកស្របទិសគ្នា បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្តង។

នេះជាមេរៀនមួយ សម្រាប់អ្នកបើកបរទាំងឡាយ ជាពិសេសម៉ូតូ មុននឹងវ៉ាជែងរថយន្ត ត្រូវមានការប្រុងប្រយ័ត្ន កុំបើកព្រហើន ព្រោះជីវិតមិនមែនវិលល្ងាចនោះទេ។ តែយ៉ាងណា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ចំពោះនារីរងគ្រោះដែលមានការងារដ៏ល្អ បានបាត់បង់ជីវិតទាំងវ័យក្មេង នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ៕