Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នែក ៧ លើ​ខ្លួន​ស្ត្រី​កាន់តែ​អាក្រក់ កាន់​តែមាន​ប្រយោជន៍​

​ស្ត្រី​ភាគច្រើន​មានការ​អាក់អន់​ចិត្តនឹង​ផ្នែក​មួយចំនួន​លើ​រាងកាយ ដែល​មិន​បានល្អ​ស្អាត ជួនកាល​ចង់ទៅ​វះកាត់​កែ​សម្ផស្ស​ឲ្យ​ដូច​ចិត្ត ដោយ​ពុំ​ដឹងថា​ផ្នែក​អាក្រក់​ទាំងនេះ​បែរជា​របាំង​ការពារ​សុខភាព​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន ។​

១- ត្រគាក​ធំ​
​ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ Oxford (​អង់គ្លេស​) បង្ហាញថា អ្នកមាន​ត្រគាក​ធំ​កម្រ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង ទោះបី​ជំងឺ​២​នេះ​មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​ធាត់ ។ មូលហេតុ គឺ​ដោយសារ​ខ្លាញ់​នៅ​ផ្នែក​ខាងក្រោម​សរីរាង្គ រំដោះ cytokine (​សារជាតិ​ពាក់ព័ន្ធ​ដល់​ស្ថានភាព​ប្រឆាំង​អាំង​ស៊ុយ​លីន​អាច​បង្ក​ជំងឺ​ទឹកនោមផ្អែម​) តិចជាង ។​

២- ភ្លៅកង្កែប​
​ពួក​អ្នកវិទ្យាសាស្ត្រ​ដា​ណឺ​ម៉ាក ឲ្យ​ដឹងថា អ្នកមាន​ភ្លៅ​ទ្រលុកទ្រលន់ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ទាប​ជាង ២០% ប្រៀប​នឹង​អ្នកមាន​ភ្លៅ​រៀវ​ស្តួច ។ មូលហេតុ គឺ​ផ្នែក​ខ្លាញ់​ជុំវិញ​ភ្លៅ​ផ្នែក​ណា​នោះ​នឹង​ទប់ស្កាត់​បរិមាណ​ខ្លាញ់​ប្រមូលផ្តុំ​នៅ​ពោះ ។ ខ្លាញ់​នៅ​ពោះ​ត្រូវបាន​ហៅថា​ខ្លាញ់​គ្រឿងក្នុង​, មានលទ្ធភាព​ផលិត Cytokine ជំងឺ​សរសៃឈាម​បេះដូង ។

៣- សុដន់​តូច​
​សុដន់​តូច​មិនបង្កើត​សម្ពាធ​ឲ្យ​ខ្សែ​សរសៃប្រសាទ ពេល​ត្រូវ​ទាញ​តឹង ដើម្បី​រង​ទម្ងន់​ពី​សុដន់​ធំ​ទ្រលុកទ្រលន់​, ធ្វើ​ឲ្យ​តំបន់​ក និង​ក្បាល ត្រូវ​ឈឺ​ជាប្រចាំ ។ ជាងនេះទៀត សុដន់​តូច ក៏​ជួយ​អ្នក​ទប់ស្កាត់ និង​រកឃើញ​ជំងឺមហារីក​សុដន់ ងាយស្រួល​ងាយ ។​

៤- ប្រជ្រុយ​ច្រើន​
​តាំងពី​យូរ​មកហើយ ពួក​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា អ្នកមាន​ប្រជ្រុយ​ច្រើន ងាយ​កើត​មហារីក​ស្បែក ប៉ុន្តែ តិច​បំផុត​គេ​ក៏មាន​ភាព​រីករាយ​មួយ​៖ កាន់​តែមាន​ប្រជ្រុយ​ច្រើន នោះ​ដំណើរការ​ជរាភាព កាន់តែ​យឺត​មកវិញ​, ពោលគឺ​នឹង​នៅ​ក្មេង​បានយូរ​ជាង ។​

៥- ត្រចៀក​ធំ​
​អ្នកមាន​ត្រចៀក​ធំ​ច្រើន​មាន​សុខ​ភាពល្អ កម្រ​ឈឺ​ថ្កាត់​

៦- បាតជើង​ស្មើ​
​ការស្រាវជ្រាវ​បង្ហាញថា បាតជើង​ស្មើ​ជួយ​សរីរាង្គ​បន្ថយ​ការរង​របួស​ភ្លៅ បាន​ច្រើន​បំផុត ។​

៧- ច្រមុះ​ធំ​
​អ្នកមាន​ច្រមុះ​ធំ​តែង​កម្រ​ឈឺ​ថ្កាត់ ។ ច្រមុះ​កាន់តែ​ធំ នោះ​លទ្ធភាព​ប្រឆាំង​ទប់ទល់​បាក់តេរី​កាន់តែខ្លាំង​, ហេតុ​នោះ អ្នកមាន​ច្រមុះ​ធំ​មិន​ងាយ​កើត​ផ្តាសាយ ឬ គ្រុន​រងារ ៕ លី​សា​

×