Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារម្ភ​នឹង​ការផ្ទុះ​សង្គ្រាម ជប៉ុន​គិតគូរ​ពី​របៀប​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ ៣៨.០០០ ​នាក់ ​ចេញពី​កូរ៉េខាងត្បូង​

​រដ្ឋាភិបាល​ជប៉ុន នឹង​រៀបចំ​ផែនការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ផុត​ពី​ប្រទេស​កូរ៉េខាងត្បូង ព្រោះ​បារម្ភ​ខ្លាច​ស្ថានការណ៍​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង​អាច​បណ្តាលឲ្យ​មាន​ជម្លោះ​យោធា​មួយ​ក្នុង​តំបន់​។​​សារព័ត៌មាន Kyodo ដកស្រង់​ព័ត៌មាន​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី ២៣/១១ ឲ្យដឹងថា ផែនការ​ដំបូង​នេះ ត្រូវបាន​ចែករំលែក​ដល់​បណ្តា​ស្ថាប័ន​មាន​ការពាក់ព័ន្ធ ក្នុង​តួនាទី​របស់​ក្រសួង​នីមួយៗ​ត្រូវ​បាន​បញ្ជាក់​ច្បាស់​។ ក្នុងនោះ​ពលរដ្ឋ​ជប៉ុន​នៅ​កូរ៉េខាងត្បូង សំខាន់​ត្រូវ​បាន​ជម្លៀសចេញ​ដោយ​យន្តហោះ ឬ​នាវា​ស៊ីវិល​។​

​កងកម្លាំង​សង្គ្រោះ​របស់​ជប៉ុន ជម្លៀស​ពលរដ្ឋ​នៅ​ខេត្ត Fukuok ក្រោយ​ការលិចលង់​តាំងពី​ខែ​៧ កន្លងមកនេះ​។​

​មាន​ប្រភព​ខ្លះ​ឲ្យដឹងថា ផែនការ​នេះ ពុំ​បាន​គិត​បន្ថែម​ការ​ជួយ​គាំទ្រ​របស់​កងទ័ព​អាមេរិក ក្នុង​ការជម្លៀស​ពលរដ្ឋ​ជប៉ុន​ជិត ៣៨.០០០​នាក់ កំពុងស្នាក់នៅ​កូរ៉េខាងត្បូង រួម​ទាំង​ភ្ញៀវទេសចរ​ផង ដែល​សំខាន់​ប្រមូលផ្តុំ​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នឹង​តំបន់​ជិតៗ​នោះ​។​

​ប្រសិនបើ​ផ្ទុះឡើង​នូវ​ជម្លោះ​រវាង​អាមេរិក និង​កូរ៉េខាងជើង​នោះ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ផែនការ​នេះ ក្រសួងការបរទេស​ជ​ប៉ុន នឹង​ទទួលខុសត្រូវ​ប្រកាសប្រាប់​ដល់​ពលរដ្ឋ​ខ្លួន​ប្រញាប់​ចាកចេញ​ពី​កូរ៉េ​ខាងត្បូង​ដោយ​យន្តហោះ​។ បន្ទាប់​មក​រដ្ឋាភិបាល​នឹង​ជំរុញ​ដាស់តឿន​ឲ្យ​ពលរដ្ឋ​ដែល​នៅ​ជាប់គាំង​ប្រមូលផ្តុំ​ទៅ​កាន់​ទីក្រុង Busan ប៉ែក​ខាងត្បូង​។ នៅ​ទីនោះ​ពួកគេ​នឹង​ត្រូវ​បាន​ជម្លៀស​បន្ត​ទៅ​កាន់​កោះ Tsushima ចំណុះ​ខេត្ត Nagasaki ដោយ​ប្រើ​នាវា​ល្បឿន​លឿន មុនពេល​ត្រូវ​បញ្ជូន​ទៅ​កាន់​បណ្តា​កោះ​សំខាន់ៗ​របស់​ជប៉ុន​តាមរយៈ​ឧទ្ធម្ភាចក្ររ​បស់​កងកម្លាំង​ស្វ័យកា​រ​ពារ (SDF)​។​

​តាម​បណ្តា​ប្រភពព័ត៌មាន ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន នឹង​ពិនិត្យ​ផែនការ​ខាងលើ មុន​ផ្តល់​សច្ចាប័ន​ផ្លូវការ​។​

​ថ្មីៗ​នេះ​រដ្ឋ​ការគាំទ្រ​បាន​បង្កើន​ការងារ​ត្រៀម​ទប់ទល់​នឹង​ហេតុការណ៍​អាក្រក់​ទាក់ទិន​ដល់​ភាព​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង ពុំ​មាន​ប្រកាស​ដាក់​បញ្ចូល​កូរ៉េ​ខាងក្នុង​បញ្ជី​ប្រទេស​គាំទ្រ​ភេរវកម្ម​សារជាថ្មី​។ ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកជា​ការ​ញុះញង់​ខណៈពេល​ដែល​ក្រុង​ព្យុង​យ៉ាង ពុំ​មាន​ការ​បន្ត​ធ្វើការ​សាកល្បង​កាំជ្រួច ឬ​នុយក្លេអ៊ែរ ៦០​ថ្ងៃ​កន្លង​មក​ហើយ​៕​ ចន្ទ្រា

×