លោកជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១ កញ្ញានេះ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់កំពុងកើនឡើង ដល់កម្រិតកម្ពស់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងមាត់ព្រែក។
លោកអភិបាលខេត្ត បានថ្លែងថា “ខ្ញុំ សំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងអស់ស្មារតីទទួលខុសត្រូវខ្ពស់ ដោយចាត់កម្លាំងសរុប និងមធ្យោបាយ អន្តរាគមន៌ ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព”។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃនេះ ទឹកទន្លេមេគង្គ-អ្នកលឿង មានកម្ពស់៧,៤៨ម៉ែត្រ ខណ:កម្រិតប្រកាសអាសន្ន ៧,៥០ម៉ែត្រ ៕ ដោយ៖បញ្ញាស័ក្តិ
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៨ ៖