មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានឲ្យដឹងថា បាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន កម្ពុជា ឡាវ ។ ការបាក់ស្រុតក្បាលស្ពាននេះ ដោយទឹកជំនន់ធ្លាក់មកពីប្រទេសឡាវ។
បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ដែលគោរពជូនលោកខៀវ កាញារីទ្ធ បានបញ្ជាក់ថា “សូមគោរពជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ស្តីពី ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន កម្ពុជា ឡាវ នៅវេលាម៉ោង 3 រសៀល ថ្ងៃទី 1 ខែកញ្ញា 2018 ។ ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរព ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាឡាវ កសាងដោយកំលាំងកងវិស្វ កម្ម រួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ភោធដាក់អោយប្រើ ប្រាស់នៅឡើយ ។ សេចក្តីដូចបានគោរពជូនខាងលើ សូមឯកឧត្តម ទទួលទានជ្រាបជា របាយការណ៏ ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ” ៕ ដោយ ៖ បញ្ញាស័ក្តិ