សម្រស់គឺជាអាវុធដ៏សំខាន់សម្រាប់ស្ត្រីគ្រប់រូប។ សម្រស់អាចទាក់ភ្នែកមនុស្សគ្រប់គ្នាឲ្យងាកមើលអ្នក ហើយនារីៗជាច្រើនប្រើប្រាស់វារកចំណូលបានយ៉ាងស្រួល តាមរយៈការផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ជាដើម។
នារីមួយចំនួន ត្បិតមានទំរង់មុខ និងស្បែកស្រស់ស្អាត តែពួកគេមានបញ្ហាស្នាមដក់ខ្មៅ ក្រោមភ្នែក ដែលជាធ្វើឲ្យសម្រស់ពួកគេមួយផ្នែកបាត់បង់។ ខាងក្រោមនេះ CEN សូមណែនាំ វិធីសាស្ត្រងាយៗ និងចំណាយថវិការតិច ដើម្បីបំបាត់បញ្ហាស្នាខ្មៅក្រោមភ្នែក ៖
– យកដំឡូងបារាំងឆៅកាត់ជា២ចំណិត រួចស្អំភ្នែករយៈពេល២០នាទី។ វីតាមីនC និង K ដែលមាននៅក្នុងដំឡូង បារាំង។
– យកសំឡីជ្រលក់ក្នុងទឹកដោះគោត្រជាក់ៗរួចស្អំភ្នែកទុក២០នាទី។
– បន្តក់វីតាមីនE ២ទៅ៣តំណក់ចូលទៅក្នុងទឹកត្រជាក់រួចស្អំភ្នែក២០នាទី។
– យកត្រសក់ត្រជាក់ហាន់ជាចំណិតរួចស្អំភ្នែក២៥នាទី។
– កញ្ចប់តែដែលឆុងហើយ ដាក់ក្នុងទូរទឹកកក រួចត្រាំក្នុងទឹកត្រជាក់ យកមកស្អំភ្នែកទុក២៥នាទី។
– យកផ្នែកព៌ណសរបស់ស៊ុត មកលាបក្រោមភ្នែកហើយទុក២០នាទី។
ប្រភព៖healthline
សុភ័ក្ត្រ