Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយោជន៍ នៃ​ការបរិភោគ​ទឹក​ពេល​ពោះ​ទទេ​

តាម​គេហទំព័រ Curejoy នៅពេល​យប់​ជា​វេលា​ដែល​រាងកាយ​របស់​យើង​បង្កើត​កែ​កំហុស​ចម្រាញ់​ជាតិពុល​… ហេតុ​នេះ​តាមរយៈ​ការបរិភោគ​ទឹក​ភ្លាម​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ជួយ​ឲ្យ​អ្នក​រុញច្រាន​ជាតិពុល​ទាំងនោះ​មក​ក្រៅ​។​

​ទន្ទឹម​នោះ​ការបរិភោគ​ទឹក​នៅ​ពេល​ពោះ​ទទេ វា​នៅ​ជួយ​កាត់បន្ថយ​នូវ​ការ​រំញោច​ពី​បណ្តា Enzyme សម្របសម្រួល​ផ្លូវ​រំលាយ​អាហារ​ទៀតផង​។​

​ម្យ៉ាងទៀត​ការបរិភោគ​ទឹក​១​កែវ មុន​ពេល​អាហារ​ពេលព្រឹក តាម Health Line វា​អាច​ជួយ​បង្កើន​ការស្រេកឃ្លាន​អាហារ និង​បង្កើន​ល្បឿន​បំផ្លែង​សារធាតុ​ផងដែរ​។ លើសពី​នេះ​វា​នៅ​ជួយ​រារាំង​ការបាត់បង់​ជាតិ​ទឹក និង​តាម​ធម្មជាតិ​វា​ជួយ​ឲ្យ​បន្ថយ​ការឈឺ​ក្បាល​។ ប្រយោជន៍​ផ្សេងៗ​ទៀត​ជា​អាទិ៍ គឺ​ជួយ​បន្ថយ​ក្លិន​មាត់ និង​ការឆ្លង​មេរោគ​ទៅ​មាត់​។​

​បរិភោគ​ទឹកនឹង​ជួយ​រំញោច RBC (Red Blood Cells- ឈាម​ក្រហម​) ហើយ​លទ្ធផល​គឺ​បរិមាណ​អុកស៊ីហ្សែន​កើន​ឡើង​ក្នុង​ឈាម​ធ្វើឲ្យ​អ្នក​មាន​ភាពស្វាហាប់​ពេញ​មួយ​ថ្ងៃ​។​

​បរិភោគ​ទឹក​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក ដើរ​តួនាទី​សំខាន់ ក្នុង​ការបង្កា​ជំងឺ​ដុំ​ក្រួស​ក្នុង​ផ្លោក​នោម​ក៏​ដូចជា​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​នៅ​ទីនោះ​។ មូលហេតុ​ពី​ទឹក​ពុំ​គ្រាន់តែ​ជួយ​ឲ្យ​អ្នកនោម​ច្រើន វា​នៅ​ធ្វើឲ្យ​រាវ​ប្រភេទ​អាស៊ីត​បង្ក​ឲ្យ​ក្រួស​ក្នុង​ក្រលៀន ក៏ដូចជា​សំណល់​ក្នុងនោះ អាច​នាំឲ្យ​មាន​ការចម្លង​មេរោគ​ធ្វើឲ្យ​រលាកផ្លោ​កនោម​។​

​ផឹកទឹក​បែប​នេះ​ក៏​ជួយ​រំសាយ​ជាតិពុល​ក្នុង​សរីរាង្គ ជា​ធម្មជាតិ​វា​ក៏​កម្ចាត់​ចោល​នូវ​កោសិកា​ដែល​បាន​ស្លាប់ ហើយ​លទ្ធផល​ធ្វើឲ្យ​អ្នក​មាន​ថាមពល​ខ្លាំង​ជាង​មុន​៕​

×