តាកែវ ៖ ហេតុការណ៍ដ៏គួរអោយសោកស្តាយមួយបានកើតឡើង ខណៈដែលអគ្គីភ័យមួយបានលេបត្របាក់ផ្សារព្រៃល្វា ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង ១ ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកញ្ញា ២០១៨ នេះ បណ្តាលអោយតបចំនួន ១២០តូបនៅក្នុងផ្សារ រងការខូចខាតទាំងស្រុង បើគិតជាថវិការនៃការខាតបង់នោះប្រមាណជាង ២៩ម៉ឺនដុល្លារ ។
បើតាមការអោយដឹងពីឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអោយដឹងថា ៖ ករណីភ្លើងឆេះផ្សារព្រែល្វាខាងលើនោះ គឺបណ្តាលមកពី ការផ្ទុះស្សេខ្សែភ្លើង រួចបង្កើតជាអគ្គីភ័យឆេះរីករាលដាលពីតូបមួយមកតូបមួយតែម្តង ភ្លាមៗនោះដែរ បន្ទាប់ពីទទួលពត័មានថា មានករណីអគ្គីភ័យភ្លើងឆេះផ្សារព្រៃល្វា កងកំលាំងពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន និងរបស់ស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ និងប្រើប្រាស់ទឹកចំនួន ១៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍វិញបាន ។
លោកស្នងការបានបញ្ជាក់ថា ក្នុងហេតុការណ៍ភ្លើងឆេះផ្សារខាងលើនេះគឺមិនមានមនុស្សរងរបួសទេ តែអ្វីដែលគួរសោកស្តាយនោះគឺការខាតបង់នៅ ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលជាអជីវករលក់ដូរនៅក្នុងផ្សារព្រៃល្វា។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានសម្ដែងនូវការសោកស្ដាយចំពោះគ្រោះ អគ្គីភ័យដែលបានលេបត្របាក់តូបរបស់បងប្អូនអាជីវករ រួមជាមួយសម្ភារៈលក់ដូរមួយចំនួនធំ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មាការផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យមើល រៀបចំសណ្ដាប់ធ្នាប់ និងតូបលក់របស់អាជីវករនៅក្នុងផ្សារព្រៃល្វាឡើងវិញ ដូច្នេះបងប្អូនអាជីវករ ត្រូវចូលរួមសហការ ជាមួយគណៈកម្មាការផ្សារ ដើម្បីថែរក្សាទ្រព្យរបស់យើង ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននិងបិទតូបឈប់លក់ដូរ ត្រូវបិទបារ៉ែតភ្លើង ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យមានគ្រោះអគ្គិភ័យ កើតឡើងម្តងទៀត៕ តាកែវ